លក្ខខណ្ឌនៃការប្រើប្រាស់

សូមអានកិច្ចព្រមព្រៀងនេះយ៉ាងប្រុងប្រយ័ត្ន មុនពេលប្រើប្រាស់វែបសាយត៍នេះ ឬវែបសាយត៍ណាមួយ​ផ្សេងទៀតរបស់ក្រុមហ៊ុន HERBALIFE ឬ​ការទិញផលិតផល ឬសេវាណាមួយពីក្រុមហ៊ុន HERBALIFE។

កិច្ចព្រមព្រៀងនេះ ("កិច្ចព្រមព្រៀង") ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុន Herbalife International of America ដែលជាក្រុមហ៊ុន Nevada corporation ("ក្រុមហ៊ុន" "យើង" ឬ "របស់យើង") និងអ្នក។ កិច្ចព្រមព្រៀងនេះ​ចែង​ពី ខ និងលក្ខខណ្ឌស្របច្បាប់សម្រាប់ការប្រើប្រាស់របស់អ្នកនៅលើវែបសាយត៍នេះ និងវែបសាយត៍ណា​មួយ​​ផ្សេងទៀតរបស់ក្រុមហ៊ុន Herbalife និងសម្រាប់ការទិញ និង/ឬ​ការប្រើប្រាស់ទំនិញ ឬសេវា​របស់​ក្រុមហ៊ុន Herbalife ឬពាក់ព័ន្ធជាមួយឱកាសអាជីវកម្មរបស់ក្រុមហ៊ុន Herbalife (ហៅកាត់រួមថា "ការផ្តល់ជូន")។ កិច្ចព្រមព្រៀងនេះក៏ផ្តល់ព័ត៌មានអំពីរបៀបដើម្បីក្លាយជាសមាជិករបស់ក្រុមហ៊ុន Herbalife ផងដែរ។

ការប្រើប្រាស់របស់អ្នកនៅលើវែបសាយត៍របស់ក្រុមហ៊ុន Herbalife រួមទាំងគេហទំព័រទាំងអស់ (ហៅកាត់​រួមថា "វែបសាយត៍") និងព័ត៌មាន ទិន្នន័យ អត្ថបទ ផ្នែកទន់ (software) ព័ត៌មាន រូបភាព សំឡេង ឬ​ឯកសារផ្សេងទៀត (ហៅកាត់រួមថា "ខ្លឹមសារ") ដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះ ឬការប្រើប្រាស់ ឬ​ការទិញការផ្តល់ជូនផ្សេងទៀតដោយអ្នក បញ្ជាក់ពីការទទួលយករបស់អ្នកនូវកិច្ចព្រមព្រៀងនេះ និង​ជាកម្មវត្ថុនៃការអនុវត្តតាម ខ និងលក្ខខណ្ឌជាប្រចាំនៅក្នុងកិច្ចព្រមព្រៀងនេះរបស់អ្នក។

ប្រសិនបើអ្នកមិនពេញចិត្តជាមួយនឹងវែបសាយត៍នេះ ឬការផ្តល់ជូនផ្សេងទៀត ដំណោះស្រាយតែមួយគត់​ របស់អ្នកគឺត្រូវបញ្ឈប់ការប្រើប្រាស់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតនោះ លើកលែង​តែ​មានចែង​ផ្សេងពីនេះ​នៅក្នុងផ្នែកទាំងប្រាំមួយនៃកិច្ចព្រមព្រៀងនេះ (ការធានាអតិថិជនរបស់ក្រុមហ៊ុន Herbalife)។

1. ការកែសម្រួល

ក្រុមហ៊ុនរក្សាសិទ្ធិនៅគ្រប់ពេលវេលាទាំងអស់ក្នុងការ៖

  • ផ្លាស់ប្តូរ ខ និងលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងនេះ
  • កែលម្អ បន្ថែម កែសម្រួល ឬបញ្ឈប់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត ឬផ្នែកណាមួយនៃ​វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត នៅគ្រប់ពេល ដោយឆន្ទានុសិទ្ធិរបស់យើង។

រាល់ការផ្លាស់ប្តូរណាមួយចំពោះកិច្ចព្រមព្រៀងនេះ នឹងចូលជាធរមានភ្លាមៗ នៅពេលមានការជូនដំណឹង​ ដែលអាចផ្តល់ជូនអ្នកតាមរយៈអ៊ីមែល ឬតាមរយៈការបង្ហាញនៅលើវែបសាយត៍ (ហៅថា "សេចក្តីជូន​ដំណឹង")។ ការប្រើប្រាស់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតដែលអ្នកប្រើប្រាស់ ក្រោយមានការជូន​ដំណឹង​នេះ នឹងត្រូវចាត់ទុកថាជាការទទួលយកការផ្លាស់ប្តូរនេះ។ សូមប្រាកដថា អ្នកបានពិនិត្យ​មើល​កិច្ចព្រមព្រៀង​នេះជាប្រចាំដើម្បីធានាថា អ្នកយល់ដឹងអំពីកិច្ចព្រមព្រៀងថ្មីបំផុត។

វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតទាំងមូល ឬជាផ្នែក អាចត្រូវកែលម្អ កែសម្រួល ឬបញ្ឈប់​ដោយ​ឆន្ទានុសិទ្ធិរបស់យើង។ ការកែលម្អ ការបន្ថែម ឬការកែសម្រួលចំពោះវែបសាយត៍ ឬការផ្តល់ជូន​ផ្សេងទៀត នឹងធ្វើឡើងយោងទៅតាមកិច្ចព្រមព្រៀងនេះ។

2. សិទ្ធិប្រើប្រាស់
ដើម្បីប្រើវែបសាយត៍នេះ អ្នកត្រូវមានលទ្ធភាពភ្ជាប់ទៅកាន់អ៊ីនធឺណិត និងបង់ថ្លៃឈ្នួលសេវាដែលមាន​ពាក់ព័ន្ធជាមួយនឹងការភ្ជាប់ទៅកាន់អ៊ីនធឺណិត​នេះ។ ក្រៅពីនេះ អ្នកត្រូវមានឧបករណ៍ចាំបាច់ទាំងអស់​ដើម្បីធ្វើការភ្ជាប់ទៅកាន់អ៊ីធឺណិត។ អ្នកនឹងនៅតែមានទំនួលខុសត្រូវចំពោះការទិញ តំណភ្ជាប់ (hookup) ការដំឡើង ការផ្ទេរ ការប្រតិបត្តិការ និងការថែទាំផ្នែករឹង (hardware) ផ្នែកទន់ (software) សេវា​ទូរស័ព្ទ (ខ្សែកាប ឬផ្សេងទៀត) និងសេវាប្រើប្រាស់អ៊ីនធឺណិតជាមួយកុំព្យូទ័រផ្ទាល់ខ្លួនរបស់អ្នក និង​សម្រាប់​ការ​ចំណាយពាក់ព័ន្ធទាំងអស់។ អ្នកមានទំនួលខុសត្រូវទាំងស្រុងចំពោះការស្កេនផ្នែករឹង និងផ្នែកទន់របស់​អ្នកដើម្បីកម្ចាត់​វីរុសក្នុងកុំព្យូទ័រ និងបញ្ហាពាក់ព័ន្ធផ្សេងទៀតមុនពេលអ្នកប្រើប្រាស់ផ្នែករឹង និងផ្នែកទន់​ទាំងនេះ។ យើងពុំ​មានទំនួលខុសត្រូវចំពោះការខូចខាត ឬមិនដំណើរការពាក់ព័ន្ធនឹងការដំណើរការ​មិន​ត្រឹមត្រូវ ឬការមិន​ដំណើរការផ្នែករឹង ឬផ្នែកទន់ណាមួយឡើយ។

3. សិទ្ធិទទួលបាន
អ្នកបង្ហាញ និងធានាថា អ្នកមានអាយុយ៉ាងតិចណាស់ 18 ឆ្នាំ។ ផលិតផល Herbalife និងឱកាសអាជីវកម្ម​របស់ក្រុមហ៊ុន Herbalife មិន​ត្រូវបានផ្តល់ជូន ឬដឹកជញ្ជូនចូល ឬលក់នៅក្នុងប្រទេសណាមួយក្រៅពី​ បណ្តាលប្រទេសដែលទទួលបានសិទ្ធិពីមុនពីក្រុមហ៊ុន Herbalife ឡើយ។ សម្រាប់បញ្ជីប្រទេសទាំងនេះ សូមចុចនៅទីនេះ៖ ប្រទេសដែលទទួលបានសិទ្ធិ។ ក្រុមហ៊ុន Herbalife នឹងបង្កើនការលក់ទៅក្នុងទីផ្សារ​ផ្សេងទៀត សូមពិនិត្យមើលការធ្វើបច្ចុប្បន្នភាពជាប្រចាំតាមការគួរ។

4. សមាជិកឯករាជ្យរបស់ក្រុមហ៊ុន HERBALIFE
ផលិតផល និងសេវារបស់ក្រុមហ៊ុន Herbalife ត្រូវលក់តាមរយៈ​បណ្តាញសមាជិកឯករាជ្យរបស់​ក្រុមហ៊ុន Herbalife។ ដើម្បីទិញទំនិញ ឬសេវារបស់ក្រុមហ៊ុន Herbalife អ្នកមិនចាំបាច់ក្លាយជា​សមាជិក​​​ឯករាជ្យឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ក្លាយជា​សមាជិកឯករាជ្យរបស់​ក្រុមហ៊ុន Herbalife សូមទំនាក់ទំនងមកកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ 023 999 268។

5. ការធានាអតិថិជនរបស់ក្រុមហ៊ុន HERBALIFE
ក្រុមហ៊ុន Herbalife ធានាគុណភាពផលិតផលដែល​មានឈ្មោះ Herbalife និងបញ្ជាក់ថា ផលិតផលបាន​​ផលិតឡើង​ដើម្បីបំពេញស្តង់ដារនៃភាពស្អាតស្រស់ និងបរិសុទ្ធសម្រាប់ការប្រើប្រាស់របស់អតិថិជន។ យើងមានទំនុកចិត្តថា អតិថិជនរបស់យើងនឹងពេញចិត្តចំពោះផលិតផលរបស់យើងគ្រប់​បែបយ៉ាង​ទាំង​អស់។ ប៉ុន្តែ ប្រសិនបើក្នុងហេតុផលណាមួយ អតិថិជនលក់រាយមិនពេញចិត្តទាំងស្រុង​ជាមួយ​ផលិតផល Herbalife ដែលបានទិញពីសមាជិករបស់ក្រុមហ៊ុន Herbalife អតិថិជនអាចស្នើសុំ​ដកប្រាក់វិញពី​សមាជិកក្នុងរយៈពេលសាមសិប (30) ថ្ងៃគិតចាប់ពីកាលបរិច្ឆេទដែលអតិថិជន​បាន​ទទួល​ផលិតផល។ អតិថិជននឹងទទួលបានការណែនាំឲ្យប្រគល់ផលិតផល ឬ​ផ្នែកដែលមិន​ទាន់​បានប្រើប្រាស់ ត្រឡប់មកឲ្យសមាជិកវិញ គិតចាប់ពីពេលដែលអតិថិជនបានទិញផលិតផល។ សមាជិកត្រូវ​ផ្តល់ឥណទានទាំងអស់ជូនអតិថិជនចំពោះការទិញផលិតផល Herbalife ឬដកប្រាក់ទាំងអស់តាមតម្លៃ​ដែលបានទិញជូនវិញ។ ការធានានេះត្រូវបានកំណត់តែតាមលក្ខខណ្ឌនៃការធានាជាក់លាក់មួយចំនួន​ ប៉ុណ្ណោះដែលបានភ្ជាប់ ឬវេចខ្ចប់ជាមួយផលិតផលមួយចំនួន ហើយមិនអនុវត្តចំពោះផលិតផល​ណាដែល​មានការខូចខាត ឬប្រើប្រាស់មិនត្រឹមត្រូវដោយចេតនាឡើយ។

6. ព័ត៌មាន និងភាពឯកជនរបស់អ្នក
ប្រសិនបើអ្នកផ្តល់ព័ត៌មានទៅក្នុងវែបសាយត៍នេះ មានន័យថាអ្នកយល់ព្រមផ្តល់ព័ត៌មានត្រឹមត្រូវ ថ្មី និងពេញលេញ​អំពីអ្នក ប្រសិនបើមានការស្នើសុំ ហើយអ្នកយល់ព្រមរក្សា និងធ្វើបច្ចុប្បន្នភាពព័ត៌មានេះ នៅពេល​សមស្រប។ យោងតាមគោលនយោបាយភាពឯកជន យើងអាចបញ្ចេញព័ត៌មានដែលយើងប្រមូល​បាន​អំពី​អ្នកតាមរយៈវែបសាយត៍ ឬប្រភពផ្សេងៗទៀត ទៅឲ្យភាគីបីបាន។ សម្រាប់ព័ត៌មានបន្ថែម សូមមើល​គោលនយោបាយ​ភាពឯកជនពេញលេញរបស់យើង។ រាល់ការផ្លាស់ប្តូរណាមួយចំពោះគោលនយោបាយ​ភាពឯកជននេះនឹងចូលជាធរមានភ្លាមៗ នៅពេលមានការជូនដំណឹង។ ការប្រើប្រាស់វែបសាយត៍ ឬការ​ផ្តល់ជូនផ្សេងទៀតដែលអ្នកប្រើប្រាស់ ក្រោយមានការជូនដំណឹង​នេះ នឹងត្រូវចាត់ទុកថាជាការទទួល​យក​ការផ្លាស់ប្តូរនេះ។ សូម​ប្រាកដថា អ្នកបានពិនិត្យមើលគោលនយោបាយភាពឯកជន​នេះជាប្រចាំដើម្បី​ធានាថា អ្នកយល់ដឹងពី​គោលនយោបាយថ្មីបំផុត។

7. ការអនុវត្តរបស់អ្នកប្រើប្រាស់
អ្នកទទួលខុសត្រូវចំពោះខ្លឹមសារណាមួយ និងខ្លឹមសារទាំងអស់ដែលអ្នកបញ្ជូនមកឲ្យយើង។

អ្នកមិនអាចប្រើប្រាស់វែបសាយត៍នេះ ឬការផ្តល់ជូនផ្សេងទៀត ឬព័ត៌មានណាមួយដែលអ្នកទទួលបាន​ពី​វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត ដើម្បី៖

  • រៀតជ្រែកជាមួយនឹងការប្រើប្រាស់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតរបស់អ្នកប្រើប្រាស់​ផ្សេងទៀត​ឡើយ។
  • អនុវត្តសកម្មភាពមិនស្របច្បាប់។
  • លួងលោម ឬបង្កគ្រោះថ្នាក់ដល់អនីតិជនដោយចេតនាតាមមធ្យោបាយណាមួយ។
  • បង្ហាញភាពមិនត្រឹមត្រូវនូវអត្តសញ្ញាណផ្ទាល់របស់អ្នក ឬ​សម្ព័ន្ធភាពណាមួយដែលអ្នកអាចមាន។
  • កែសម្រួល សម្រួល ផ្តល់អាជ្ញាប័ណ្ណបន្ត បកប្រែ លក់ លួចបច្ចេកវិទ្យា (reverse engineer) ផ្តាច់ ឬបំបែក​ផ្នែកណាមួយនៃវែបសាយត៍នេះ ឬការផ្តល់ជូនផ្សេងទៀត។
  • ផ្តល់ការរំឭក ឬដកចេញសិទ្ធិថតចម្លង ពាណិជ្ជសញ្ញា ឬសេចក្តីជូនដំណឹងអំពីសិទ្ធិសកម្មសិទ្ធិផ្សេងទៀត។
  • frame", "mirror" ឬ "deep link" ផ្នែកណាមួយនៃវែបសាយត៍នេះ ឬការផ្តល់ជូនផ្សេងទៀត​ដោយពុំ​មាន​ការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីយើងឡើយ ឬ
  • ង្កើតតំណភ្ជាប់ជាមួយគេហទំព័រណាមួយនៅក្នុងវែបសាយត៍ ឬ​ការផ្តល់ជូនផ្សេងទៀត​ពីវែបសាយត៍ ឬ​គេហទំព័រណាមួយដែលធ្វើការទាមទារចំពោះអំណាចបង្កើតប្រសិទ្ធភាពឱសថ ឬសុខភាពនៃសារធាតុ​ណាមួយ ទោះជាសារធាតុ​នោះជារបស់យើងផលិតឡើង ធ្វើទីផ្សារ លក់ ឬ​ចែកចាយ ឬយ៉ាងណាឡើយ។

8. ការប្រើប្រាស់អាសយដ្ឋានអ៊ីមែលដែលផ្តល់ជូនដោយវែបសាយត៍នេះ
នៅពេលប្រើប្រាស់អាសយដ្ឋានអ៊ីមែល ​ដែលបានផ្តល់ជូនអ្នកនៅលើ ឬតាមរយៈវែបសាយត៍ ឬការផ្តល់ជូន​ផ្សេងទៀត អ្នកយល់ព្រមមិនបញ្ជូនឲ្យបុគ្គលណាម្នាក់ ឬអង្គភាពណាមួយឡើយ៖

  • រាល់ខ្លឹមសារណាមួយដែលមិនស្របច្បាប់ មានភាពក្លែងបន្លំ គំរាមកំហែង រំលោភបំពាន ប្រមាថ បង្ខូច​កេរ្តិ៍ឈ្មោះ គ្រោតគ្រាត អាសអាភាស គ្រោះថ្នាក់ វាយប្រហារ បញ្ឆិតបញ្ឆៀង បំពានលើភាពឯកជនរបស់​បុគ្គល​ម្នាក់ទៀត ឬមានភាពស្អប់ខ្ពើម ឬប្រកាន់ពូជសាសន៍ ជាតិពន្ធ ឬ​មិនសមរម្យផ្សេងទៀត ឬ​ត្រូវជាប់​ក្រោមកិច្ចព្រមព្រៀងរក្សា​ការ​សម្ងាត់ ឬរំលោភលើកម្មសិទ្ធិបញ្ញា ឬសិទ្ធិផ្សេងទៀត​របស់យើង ឬភាគីទីបី​ណាមួយ។
  • រាល់ព័ត៌មានមិនមែនសាធារណៈរបស់ក្រុមហ៊ុន
  • ការសម្ងាត់អាជីវកម្ម​ ឬ
  • លេខកូដ ឯកសារ ឬកម្មវិធីក្នុងកុំព្យូរទ័រ (ឧទាហរណ៍ វីរុសកុំព្យូរទ័រ) ដែលបង្កើតឡើងដើម្បីរំខាន បំផ្លាញ បន្ថយដល់សន្តិសុខ ឬបង្អាក់មុខងាររបស់ឧបករណ៍។ ការផ្ញើសាររំខាន (spam) ​ត្រូវបានហាមប្រាមជាដាច់​ខាត។ ចំពោះគោលបំណងនេះ សាររំខានសំដៅដល់ការបញ្ជូនសារដែលមិនបានស្នើសុំទៅកាន់បុគ្គល​ណាមួយ អង្គភាព ក្រុមព័ត៌មាន វេទិកា បញ្ជីអ៊ីមែល ឬក្រុម ឬបញ្ជីផ្សេងទៀត លុះត្រាតែទទួលបាន​ការ​អនុញ្ញាតជាមុនពីអ្នកទទួលអ៊ីមែល ដែលអនុញ្ញាតយ៉ាងច្បាស់ថាអាចផ្ញើអ៊ីមែលជូន​ពួកគាត់បាន
    ឬលុះត្រា​ តែមានទំនាក់ទំនងអាជីវកម្ម ឬទំនាក់ទំនងផ្ទាល់ខ្លួនជាស្រេចជាមួយនឹង​អ្នកទទួលអ៊ីមែល។ ប្រសិនបើ​អ្នកទទួល “សាររំខាន” ពីបុគ្គលណាម្នាក់ដែលកំពុងលក់​ ឬ​ផ្សព្វផ្សាយផលិតផល ឬឱកាសអាជីវកម្ម​របស់​ក្រុមហ៊ុន HERBALIFE សូមទំនាក់ទំនងមកកាន់យើងភ្លាម ដើម្បី​យើង​អាចចាត់វិធានការសមស្រប។
  • ហាមប្រើប្រាស់ក្បាលលិខិតមិនត្រឹមត្រូវនៅក្នុងអ៊ីមែល ឬ​ក្លែងបន្លំ បំភាន់ ឬកែប្រែអ៊ីមែលដើម​ណាមួយ​ដែលពាក់ព័ន្ធជាមួយក្រុមហ៊ុន Herbalife និង/ឬផលិតផល និងសេវារបស់ក្រុមហ៊ុន។
  • ប្រសិនបើបុគ្គល ឬអង្គភាពណាមួយបញ្ជាក់ថា ខ្លួនមិនចង់ទទួលអ៊ីមែល អ្នកអាចយល់ព្រមមិនបញ្ជូនអ៊ីមែល​ទៅកាន់បុគ្គល ឬអង្គភាពនោះ​។ ប្រសិនបើបុគ្គលណាម្នាក់យល់ព្រមទទួលអ៊ីមែលពីដំបូង ប៉ុន្តែ ក្រោយមក​សុំឈប់មិនទទួលអ៊ីមែល អ្នកត្រូវគោរពតាមការស្នើសុំនោះ។
  • ក្រុមហ៊ុន Herbalife ហាមប្រាមការចូលរួមក្នុងសកម្មភាពដែលបានលើកឡើងខាងលើ​ដោយប្រើប្រាស់​ សេវារបស់អ្នកផ្តល់ជូនមួយផ្សេងទៀត សេវាផ្ញើអ៊ីមែលឡើងវិញ ឬផ្សេងៗទៀត។

9. សិទ្ធិឯកត្តបុគ្គលរបស់យើង
វែបសាយត៍ និងការផ្តល់ជូនផ្សេងទៀត ព្រមទាំងផ្នែកទន់ដែលបានប្រើប្រាស់ជាមួយវែបសាយត៍ និង​ការ​ផ្តល់ជូនទាំងនេះមានព័ត៌មានដែលត្រូវបានការពារដោយសិទ្ធិថតចម្លង ពាណិជ្ជសញ្ញា ច្បាប់ស្តីពីការ​សម្ងាត់​អាជីវកម្ម ផ្លាកសញ្ញាសេវា ប៉ាតង់ និង/ឬសិទ្ធិឯកត្តបុគ្គល និងច្បាប់ (ហៅរួមថា "ច្បាប់ស្តីពីកម្មសិទ្ធិ​បញ្ញា")។ ក្រៅពីនេះ ខ្លឹមសារដែលមាននៅក្នុងវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត ឬ​នៅក្នុងការផ្សាយ​ពាណិជ្ជកម្មឧបត្ថម្ភ ឬ​នៅក្នុងព័ត៌មាន​ដែលបង្ហាញជូនអ្នក​ដោយអ្នកផ្សព្វផ្សាយ ត្រូវបានការពារដោយច្បាប់​ស្តីពី​កម្មសិទ្ធិបញ្ញា។ អ្នកយល់ព្រមមិនកែសម្រួល ជួល ផ្តល់កម្ចី លក់ ចែកចាយ ឬបង្កើត​ការងារថតចម្លង​ដោយ​ផ្អែកលើវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតទាំងមូល ឬដោយផ្នែកឡើយ លុះត្រាតែ​យើងអនុញ្ញាត​ជាលាយលក្ខណ៍អក្សរឲ្យធ្វើដូច្នោះ។

10. កម្មសិទ្ធិ និងការរឹតត្បិតលើការប្រើប្រាស់
©2003 រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រុមហ៊ុន Herbalife International of America ។ ក្រុមហ៊ុន Herbalife International of America កាន់កាប់ និងដំណើរការប្រតិបត្តិការវែបសាយត៍ និង/ឬការផ្តល់ជូនផ្សេងទៀត​ រួមគ្នាជាមួយភាគីផ្សេងៗទៀតទៅតាមកិច្ចព្រមព្រៀងជាប់កិច្ចសន្យារបស់​ ក្រុមហ៊ុន។ អ្នកមិនអាចថតចម្លង ផលិតផលឡើងវិញ បង្ហោះ បញ្ជូន ឬចែកចាយឯកសារពីវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតតាម​មធ្យោបាយ​ណាមួយ​​ដោយ​ពុំមានការ​ អនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុនឡើយ។ អ្នកមិន​អាចកែសម្រួលខ្លឹមសារ​ណាមួយនៅក្នុងវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត ហើយក៏មិនអាច​ប្រើប្រាស់​ឯកសារណាមួយសម្រាប់​គោលបំណងផ្សេងទៀតឡើយ។ អ្នកទទួលស្គាល់ថា អ្នកមិនទទួលបានសិទ្ធិ​លើកម្មសិទ្ធិចំពោះកម្មសិទ្ធិ​ បញ្ញាណាមួយតាមរយៈការប្រើប្រាស់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត​របស់អ្នកឡើយ។

យើងផ្តល់ជូនអ្នកនូវអាជ្ញាប័ណ្ណមានកំណត់ មិនផ្តាច់មុខ មិនអាចផ្ទេរបាន មិនអាចចាត់តាំងបាន ដើម្បី​ប្រើប្រាស់ខ្លឹមសារនៅក្នុងវែបសាយត៍នេះ សម្រាប់តែគោលបំណង​នៃការទស្សនាវែបសាយត៍ ឬការផ្តល់​ជូន​ផ្សេងទៀត​នៅក្នុងការប្រើប្រាស់អ៊ីនធឺណិតប៉ុណ្ណោះ។ យោងតាមអាជ្ញាប័ណ្ណដែលបាន​លើកឡើងខាង​លើ អ្នកមិនអាចធ្វើការថតចម្លងវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត ឬ​ខ្លឹមសារ​ប្រព័ន្ធផ្សព្វផ្សាយ​ណាមួយ ទាំងបណ្តោះអាសន្ន ឬអចិន្រ្តៃយ៍ក្តី ឬសម្រាប់គោលបំណងណាមួយ​ឡើយ។ យើងសូមរក្សាសិទ្ធិ កម្មសិទ្ធិ និងផលប្រយោជន៍ទាំងអស់នៅក្នុងខ្លឹមសារទាំង​មូល។ អ្នកមិនអាចលក់​ លក់បន្ត បំលែងកូដ លួច​បច្ចេកវិទ្យា (reverse engineer) បំបែក ឬបកប្រែផ្នែកណាមួយនៃផ្នែកទន់នៅក្នុង​វែបសាយត៍នេះ ឬ​ការផ្តល់ជូនផ្សេងទៀត ទៅជាទម្រង់ដែលមនុស្សអាចអានបានឡើយ។ អ្នកមិនអាច​ផ្ទេរផ្នែកណាមួយ​នៅ​ក្នុងវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតឲ្យភាគីទីបីឡើយ។

Herbalife ស្លាកសញ្ញារបស់យើង និងឈ្មោះផលិតផលដែលបានផលិត ធ្វើទីផ្សារ លក់ ឬចែក​ចាយ​ដោយក្រុមហ៊ុន គឺជាពាណិជ្ជសញ្ញា និង/ឬផ្លាកសញ្ញាសេវា​របស់ក្រុមហ៊ុន Herbalife International of America, Inc., ឬក្រុមហ៊ុនសម្ព័ន្ធភាពរបស់ខ្លួន។ ពាណិជ្ជសញ្ញា ផ្លាកសញ្ញាសេវា និងស្លាកសញ្ញាផ្សេង​ទៀត​​ទាំងអស់ដែលប្រើប្រាស់នៅលើវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត គឺជាពាណិជ្ជសញ្ញា ផ្លាកសញ្ញាសេវា ឬ​ស្លាកសញ្ញារបស់ម្ចាស់ក្រុមហ៊ុននីមួយ

11. ការផ្ញើគំនិត/ទស្សនៈ
ប្រសិនបើអ្នកផ្ញើរទស្សនៈ សំណូមពរ ឬការបញ្ជាក់សក្ខីភាពណាមួយមកកាន់យើង យើងមានសិទ្ធិប្រើ​ប្រាស់​ការចែករំលែករបស់អ្នក​ដោយឥតគិតថ្លៃ ​ទោះក្នុងរបៀបណាក៏ដោយដែលយើងគិតថាសមស្រប រួមទាំង​ការបង្ហោះនៅលើអ៊ីនធឺណិតផងដែរ។ អ្នកផ្ញើរទស្សនៈ និងឯកសារចូលក្នុងវែបសាយត៍នេះ លុះត្រា​តែ​អ្នក​បានទទួលសិទ្ធិថតចម្លងសមស្រប និងការអនុញ្ញាតផ្សេងទៀតដើម្បីបង្ហោះខ្លឹមសារទាំងនេះ ហើយ​អ្នកក៏អនុញ្ញាតឲ្យយើងប្រើប្រាស់ខ្លឹមសារនេះដោយពុំមានការរឹតត្បិតផងដែរ។ អ្នកយល់ព្រមថា អ្នកនឹង​មិនរំលោភ ឬ​បំពានសិទ្ធិរបស់ភាគីទីបី រួមទាំងភាពឯកជន ការផ្សព្វផ្សាយ និងកម្មសិទ្ធិបញ្ញា និងសិទ្ធិលើ​កម្មសិទ្ធិ ដូចជា​សិទ្ធិថតចម្លង ឬសិទ្ធិលើពាណិជ្ជសញ្ញាជាដើម។

12. កស្សិនសាក្សី
បុគ្គលដែលផ្តល់សក្ខីភាពអំពីផលិតផល ឬឱកាសអាជីវកម្មនៅលើវែបសាយត៍ ឬការផ្តល់ជូន​ផ្សេង​ទៀត​របស់យើង បង្ហាញពីបទពិសោធន៍ជាក់ស្តែងនៃបុគ្គលម្នាក់ៗ គឺជាការចែករំលែកបទពិសោធន៍ប៉ុណ្ណោះ និងអាច​មិនទូទៅសម្រាប់គ្រប់គ្នានោះ

13. លីង (link)
យើងអាចផ្តល់លីងដែលភ្ជាប់ទៅកាន់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតរបស់ភាគីទីបីបាន។ ការផ្តល់​លីង​ទាំងនេះមិនមែនមានន័យថាយើងគាំទ្រព័ត៌មាន ផលិតផល ឬសេវា​ដែលភ្ជាប់ទៅកាន់តាមរយៈលីង​ទាំងនោះឡើយ។ ដោយសារយើងមិនមានការគ្រប់គ្រងលើវែបសាយត៍ ឬធនធានរបស់ភាគីទីបី យើងមិន​អាចទទួលខុសត្រូវ​ចំពោះខ្លឹមសារ ឬចំពោះការពឹងអាស្រ័យរបស់អ្នកចំពោះខ្លឹមសារ ដែលមាននៅក្នុង​វែបសាយត៍ ឬធនធានរបស់​ភាគីទីបីទាំងនោះឡើយ

14. កំហុស
ទោះបីជាយើងព្យាយាមរក្សាសុចរិតភាពលើវែបសាយត៍ និងការផ្តល់ជូនផ្សេងទៀតក៏ដោយ ក៏យើង​មិន​ធ្វើការធានាចំពោះសុក្រិតភាព ឬភាពពេញលេញនៃវែបសាយត៍ ឬការផ្តល់ជូនណាមួយឡើយ។ ប្រសិនបើ​អ្នកជឿថា អ្នកបានរកឃើញកំហុសនៅក្នុងវែបសាយត៍ ឬការផ្តល់ជូនណាមួយ សូមទាក់ទង​មកកាន់យើង​តាមរយៈលេខទូរស័ព្ទ 866-866-4744 ហើយប្រសិនបើអាចធ្វើបាន សូមភ្ជាប់ការពណ៌នាអំពី​កំហុស ទីតាំង URL ដែលមានកំហុស និងព័ត៌មានទំនាក់ទំនងរបស់អ្នក។ យើងនឹងធ្វើការខិតខំប្រឹងប្រែងសមហេតុ​ផល​ដើម្បីដោះស្រាយក្តីបារម្ភរបស់អ្នក។

15. ការបដិសេធទទួលខុសត្រូវលើការធានា ការកំណត់កម្រិតចំពោះការទទួលខុសត្រូវ
ដោយប្រើប្រាស់វែបសាយត៍នេះ ឬការផ្តល់ជូនផ្សេងទៀត អ្នកយល់ព្រមថា៖

  • វែបសាយត៍ និងការផ្តល់ជូនផ្សេងទៀត​ត្រូវបានផ្តល់ជូន​ដោយឈរលើមូលដ្ឋាន “​តាមការបង្ហាញ”​ និង “តាម​ភាពអាចរកបាន”​។ យើងបដិសេធទទួលខុសត្រូវលើការធានាគ្រប់ប្រភេទទាំងអស់ ទាំងដោយមានបញ្ជាក់​ច្បាស់លាស់ ឬតាមការសន្មត់ រួមមានជាអាទិ៍ ​ការធានាដែលសន្មតចំពោះលើភាពអាចធ្វើពាណិជ្ជកម្ម ភាពសមស្របសម្រាប់គោលបំណងជាក់លាក់ ឬ​ការមិនរំលោភសិទ្ធិ លើកលែងតែមានការបញ្ជាក់ច្បាស់​ លាស់នៅក្នុងផ្នែកការធានាចំពោះអតិថិជនរបស់ក្រុមហ៊ុន Herbalife ដែលមាននៅក្នុងកិច្ចព្រមព្រៀង​នេះ។
  • យើងមិនធ្វើការធានាថា (i) វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតនឹងបំពេញ​តាមតម្រូវការរបស់អ្នក (ii) វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតនឹងមិនមានការរអាក់រអួល ទាន់ពេលវេលា មានសុវត្ថិភាព ឬមិន​មានកំហុសឡើយ (iii) លទ្ធផលដែលអាចទទួលបានពីការប្រើប្រាស់វែបសាយត៍ ឬការផ្តល់ជូនផ្សេង​ទៀតនឹង​​ត្រឹមត្រូវ ឬ​អាចជឿបានឡើយ ឬ (iv) កំហុសនៅក្នុវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតនឹងត្រូវ​កែតម្រូវឡើយ។
  • ការប្រើប្រាស់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតរបស់អ្នកគឺជាហានិភ័យផ្ទាល់របស់អ្នក។ អ្នកមិនគួរ​ពឹងផ្អែកទៅលើការណែនាំ ខ្លឹមសារ ឬទស្សនៈនៅក្នុងវែបសាយត៍នេះនៅពេល​ធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន ផ្លូវច្បាប់ ឬហិរញ្ញវត្ថុ​សំខាន់ៗឡើយ។ អ្នកមានទំនួលខុសត្រូវទាំងស្រុងចំពោះការខូចខាតណាមួយដែល​កើតឡើង​ចំពោះអ្នក ឬចំពោះភាគីទីបីដែល​បានបង្ករឡើង​ ដោយផ្ទាល់ ឬដោយប្រយោល​ពីឯកសារ​ដែល​អ្នកបានដោនឡូត ឬទទួលបានតាមរយៈវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត។ អ្នកមិនអាចប្តឹងឲ្យ​យើង​ទទួលខុសត្រូវចំពោះការខូចខាត ឬគ្រោះថ្នាក់ដែលបង្កឡើង​ដោយសារវីរុសកុំព្យូទ័រ ឬការបំផ្លាញ​ផ្សេង​ទៀត​ឡើយ។
  • យើងមិនមានការបង្ហាញ ឬធានាណាមួយចំពោះវែបសាយត៍របស់សមាជិកឯករាជ្យ រួមទាំងការ​ធានាលើភាពអាចធ្វើពាណិជ្ជកម្ម ឬ​ភាពសមស្របសម្រាប់គោលបំណងឡើយ។ អ្នកមិនគួរពឹងផ្អែកលើ​ការបង្ហាញ ឬការធានា​ដែលមាននៅក្នុងវែបសាយត៍របស់សមាជិកឯករាជ្យណាមួយឡើយ។
  • ក្រុមហ៊ុនត្រូវអនុម័តការធានាបន្ថែមទាំងឡាយជាលាយលក្ខណ៍អក្សារ។

អ្នកយល់ព្រមធានាមិនឲ្យមន្រ្តី នាយក និយោជិត ភ្នាក់ងារ អ្នកទទួលការចាត់តាំង តំណាង សមាជិក​ឯករាជ្យ ឬក្រុមហ៊ុនផ្គត់ផ្គង់របស់យើងទទួលខុសត្រូវចំពោះ​ការខូចខាត​ដោយផ្ទាល់ ​ដោយប្រយោល ក្នុងករណីពិសេស ជាលទ្ធផល ឬជាតួយ៉ាងទាំងឡាយ (រួមទាំង ឧទាហរណ៍ ការខូចខាតចំពោះ​ការខាត​បង់ប្រាក់​ចំណេញ បាត់បង់កេរ្តិ៍ឈ្មោះជំនួញ និងបាត់បង់ទិន្នន័យ) ទោះបីជាយើងទទួលបានការណែនាំ​ថា ការខាតបង់ និងការបាត់បង់ទាំងនោះអាចកើតឡើង និងកើតឡើងដោយសារ៖

  • អ្នកមិនអាចចូលប្រើប្រាស់ទិន្នន័យការចុះបញ្ជីរបស់អ្នកនៅគ្រប់ពេលវេលាឡើយ
  • ការចូលរួមរបស់អ្នកជាសមាជិកឯករាជ្យរបស់ក្រុមហ៊ុន Herbalife
  • ការដែលអ្នកអាចប្រើប្រាស់ ឬមិនអាចប្រើប្រាស់វែបសាយត៍ ឬការទិញ ឬការប្រើប្រាស់ការផ្តល់ជូន​ផ្សេង​ទៀតរបស់អ្នក
  • ការចូលប្រើប្រាស់មិនមានការអនុញ្ញាត ឬ​ការផ្លាស់ប្តូរ​នៃការបញ្ជូនព័ត៌មាន ឬទិន្នន័យរបស់អ្នក ឬ
  • ង្វើរបស់ភាគីទីបីណាមួយដែលពាក់ព័ន្ធជាមួយនឹងវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត

អ្នកបោះបង់សិទ្ធិទាមទារយោងតាមកិច្ចព្រមព្រៀងនេះ មិនថាសម្អាងហេតុផលតាមខ្លឹមសារកិច្ច​សន្យា ការបំពានសិទ្ធិ ឬមូលដ្ឋានផ្សេងទៀតយ៉ាងណាឡើយ ទោះជាយើងទទួលបានការណែនាំពីលទ្ធភាពដែល​អាចមាននៃការខូចខាត​ទាំងនោះក៏ដោយ។ ដោយអាស្រ័យលើដែនយុត្តាធិការជាក់ស្តែង ការកម្រិតមួយ​ចំនួន​ដែល​មាននៅក្នុងផ្នែក​នេះ អាចមិនអនុវត្តចំពោះអ្នកឡើយ។

16. ការផ្តល់សំណងចំពោះការខូចខាត
អ្នកយល់ព្រមផ្តល់សំណងចំពោះការខូចខាត ការពារ និងធានាមិនឲ្យមន្រ្តី នាយក និយោជិត ភ្នាក់ងារ អ្នកទទួលការចាត់តាំង សមាជិក​ឯករាជ្យ និងតំណាងរបស់យើងរងការខូចខាតពីការទាមទារ ការខូចខាត ការខាតបង់ ឬចំណាយ​ណាមួយ និងទាំងអស់ឡើយ (រួមទាំងថ្លៃឈ្នួលមេធាវីសមហេតុ​ផល) ឬការចំណាយផ្សេងទៀតដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ឬតាមមធ្យោបាយណាមួ​យ​ដែលពាក់ព័ន្ធនឹង៖

  • ង្វើ ឬការលុបចោលរបស់អ្នក ដែលពាក់ព័ន្ធជាមួយនឹងវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត
  • t ទង្វើ ឬការលុបចោលរបស់បុគ្គលណាម្នាក់ ដែលពាក់ព័ន្ធជាមួយនឹងវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត​ដោយប្រើប្រាស់គណនីរបស់អ្នក
  • ការទិញរបស់អ្នក ឬការប្រើប្រាស់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត និងការទិញ ឬការប្រើប្រាស់​វែបសាយត៍ ឬផ្សេងទៀត
  • ការផ្តល់ជូនដោយបុគ្គលណាម្នាក់​ដោយប្រើប្រាស់គណនីរបស់អ្នក
  • ការរំលោភដល់បញ្ញត្តិណាមួយក្នុងកិច្ចព្រមព្រៀងនេះ
  • ការចោទប្រកាន់ណាមួយថា ឯកសារដែលបានដាក់ជូនយើង បានបញ្ជូនមកកាន់យើង ឬតាមរយៈ​វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀតបំពាន ឬរំលោភលើសិទ្ធិថតចម្លង ពាណិជ្ជសញ្ញា ព័ត៌មានសម្ងាត់​ពាណិជ្ជកម្ម ឬកម្មសិទ្ធិបញ្ញាផ្សេងទៀត ឬសិទ្ធិផ្សេងទៀត​របស់ភាគីទីបី និង/ឬ
  • ការរំលោភសិទ្ធិរបស់ភាគីណាមួយ រួមមានជាអាទិ៍ ការអះអាងថាបានប្រមាថ បង្ខូចកេរ្តិ៍ឈ្មោះ រំលោភ​សិទ្ធិផ្សព្វផ្សាយ ឈ្លានពាន និងរំលោភលើកម្មសិទ្ធិបញ្ញា ឬសិទ្ធិលើសិទ្ធិឯកត្តបុគ្គលផ្សេងទៀត។

ប្រសិនបើយើងដាក់បណ្តឹងទាមទារឲ្យមានការផ្តល់សំណងចំពោះការខូចខាត អ្នកយល់ព្រមស្វែងរក និង​ទទួលការអនុញ្ញាត​ជាលាយលក្ខណ៍អក្សរពីយើងមុនពេលយល់ព្រមដោះស្រាយការទាមទារ ឬការចាត់​វិធានការណាមួយ។

17. ការបញ្ឈប់ និងការកែសម្រួល
ទោះក្នុងពេលណា និងដោយហេតុផលណាក៏ដោយ យើងអាចបញ្ឈប់ការប្រើប្រាស់ ឬលទ្ធភាពរបស់អ្នក​ក្នុងការចូលមក​កាន់​វែបសាយត៍នេះ ឬទទួលការផ្តល់ជូននានា​។ ទោះក្នុងពេលណា និងដោយហេតុផល​ណាក៏ដោយ យើងអាចកែសម្រួល​ ឬបញ្ឈប់ការផ្តល់ការប្រើប្រាស់វែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត ឬ​ផ្នែកណាមួយ ដោយជូនដំណឹង ឬមិនជូនដំណឹង​ដល់អ្នកបាន។ មិនចាំបាច់តម្រូវឲ្យមានការជូនដំណឹង​​ ដើម្បីបញ្ឈប់សិទ្ធិប្រើប្រាស់របស់ភាគីណាមួយឡើយ។ អ្នក​មិនអាចទាមទារឲ្យយើងទទួលខុសត្រូវ​ចំពោះ​ការខូចខាត​ដោយផ្ទាល់ ​ដោយប្រយោល ដោយអចេតនា ក្នុងករណីពិសេស ជាលទ្ធផល ឬជាតួយ៉ាងណា​មួយ ​ដោយសារការកែសម្រួល ឬការបញ្ឈប់ការប្រើប្រាស់វែបសាយត៍ ឬការផ្តល់​ជូនផ្សេងទៀត ឬការ​បញ្ឈប់លទ្ធភាពរបស់អ្នកក្នុងការចូលប្រើប្រាស់វែបសាយត៍ ឬទទួលការផ្តល់ជូន​ផ្សេងទៀតឡើយ។

18. ច្បាប់សហរដ្ឋអាមេរិក
ប្រសិនបើអ្នកជ្រើសរើសចូលមកកាន់វែបសាយត៍នេះ ឬការផ្តល់ជូនផ្សេងទៀតពីទីតាំងក្រៅពីសហរដ្ឋ​អាមេរិក អ្នកមានទំនួលខុសត្រូវក្នុងការអនុវត្តតាមច្បាប់ក្នុងស្រុកដែលអាចមាន និងទៅតាមវិសាលភាព​ដែលច្បាប់ក្នុងស្រុក​ទាំងនោះអាចអនុវត្តបាន។

នែកទន់ទាំងអស់ដែលប្រើប្រាស់នៅលើវែបសាយត៍ ឬការផ្តល់ជូនផ្សេងទៀត ជាកម្មវត្ថុនៃការគ្រប់គ្រង​ការនាំចេញរបស់សហរដ្ឋអាមេរិក។ ផ្នែកទន់តាំងនោះមិនអាចដោនឡូត ឬ​នាំចេញ ឬនាំចេញបន្ត (i) ទៅក្នុង (ឬទៅជនជាតិ ឬនិវាសនជននៃ) ប្រទេសគុយបា អឺរ៉ាក់ លីប៊ីយ៉ា កូរ៉េខាងជើង អឺរ៉ង់ ស៊ីរី ឬប្រទេសផ្សេងទៀតដែលសហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្មលើទំនិញ ឬ (ii) បុគ្គលណាម្នាក់នៅក្នុងបញ្ជីប្រទេសចាត់តាំងពិសេសរបស់ក្រសួងហិរញ្ញវត្ថុ​ សហរដ្ឋអាមេរិក ឬតារាងបញ្ជាមិនឲ្យទទួលយករបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ តាមរយៈការ​ដោនឡូត ឬការប្រើប្រាស់ផ្នែកទន់ទាំងនេះ អ្នកបង្ហាញ និងធានាថា អ្នកមិនស្ថិតនៅក្នុងទីតាំង នៅក្រោម​ការ​គ្រប់គ្រង ឬ​ជាប្រជាជន ឬជានិវាសនជនដែលស្នាក់នៅក្នុងប្រទេសទាំងនោះ ឬនៅក្នុងបញ្ជីទាំងនោះ​ឡើយ។

ដោយប្រើប្រាស់ឆន្ទានុសិទ្ធិរបស់យើង យើងសូមរក្សាសិទ្ធិក្នុងការដាក់កម្រិតការផ្តល់លទ្ធភាពចូលមកកាន់​វែបសាយត៍នេះ ឬការផ្តល់ជូន​ផ្សេងទៀតចំពោះបុគ្គល តំបន់ភូមិសាស្រ្ត ឬដែនយុត្តាធិការណាមួយនៅ​គ្រប់ពេលទាំងអស់។

19. សេងៗ
ច្បាប់របស់រដ្ឋ California អនុវត្តជាមួយកិច្ចព្រមព្រៀងនេះ (ដោយមិនគិតពីភាពមិនត្រូវគ្នានៃគោលការណ៍​ច្បាប់របស់រដ្ឋ California ឡើយ)។រាល់ការវិវាទរវាងអ្នក និងយើង ត្រូវយកទៅដោះស្រាយចំពោះមុខ​តុលាការរដ្ឋ ឬតុលាការសហព័ន្ធនៅក្នុងតំបន់ Los Angeles County នៃរដ្ឋ California។ ប្រសិនបើតុលាការ​ រកឃើញថាផ្នែកណាមួយនៃកិច្ចព្រមព្រៀងនេះមិនអាចយកមកវិនិច្ឆ័យបាន ផ្នែកផ្សេងទៀតនៃកិច្ចព្រម​ព្រៀង​នៅតែអាចប្រើប្រាស់ដើម្បីវិនិច្ឆ័យបាន។ នេះគឺជាកិច្ចព្រមព្រៀងទាំងមូលរវាងអ្នក និងយើងពាក់ព័ន្ធ​ជាមួយនឹងវែបសាយត៍ ឬការផ្តល់ជូន​ផ្សេងទៀត ហើយកិច្ចព្រមព្រៀងនេះនឹងជំនួសកិច្ចព្រមព្រៀងជា​លាយលក្ខណ៍​អក្សរ ឬកិច្ចព្រមព្រៀងផ្ទាល់មាត់​ពីមុនទាំងអស់ដែលអាចមានរវាងយើងទាំងសងខាង។ អ្នក​មិនអាចផ្ទេរសិទ្ធិ ឬកាតព្វកិច្ចរបស់អ្នក​នៅក្នុង​កិច្ចព្រមព្រៀងនេះទៅឲ្យភាគីណាមួយ​ ដោយពុំមានការ​អនុញ្ញាតជាលាយលក្ខណ៍របស់យើងឡើយ។ ការមិនអនុវត្តបញ្ញត្តិណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះ​របស់យើង មិនមានន័យថា យើងបោះបង់សិទ្ធិ​របស់យើងដើម្បីអនុវត្តបញ្ញត្តិដដែលនោះនៅថ្ងៃអនាគត​ឡើយ។ ចំណងជើងដែលមាននៅក្នុងកិច្ចព្រមព្រៀង​នេះគឺសម្រាប់ជាការជូនព័ត៌មាន​ តែប៉ុណ្ណោះ ប៉ុន្តែ ចំណងជើងទាំងនោះមិនមែនជាញត្តិអនុវត្តនៅក្នុង​កិច្ចព្រមព្រៀងនេះឡើយ។

បានកែសម្រួលចុងក្រោយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣។

© 2003។ ក្រុមហ៊ុន Herbalife International សហរដ្ឋអាមេរិក។ រក្សាសិទ្ធិគ្រប់យ៉ាង។

km-KH | 12/11/24 23:24:09 | zuswpwssg000009 | MyHL | 13/11/24 14:24:09 | 1.24.1112.02