កែប្រែចុងក្រោយ៖ ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០

គោលការណ៍ស្ដីពីឯកជនភាពរបស់ Herbalife Nutrition (“គោលការណ៍”) អនុវត្តចំពោះក្រុមហ៊ុន Herbalife International of America, Inc. និងអង្គភាពសាខា ក៏ដូចជាអង្គភាពបុត្រសម្ព័ន្ធរបស់ខ្លួននៅទូទាំង ពិភពលោកដែលមានទំនាក់ទំនង និងពឹងផ្អែកលើគោលការណ៍នេះ។ គោលការណ៍នេះអនុវត្តចំពោះ ព័ត៌មានទាំងអស់ដែលក្រុមហ៊ុន Herbalife ប្រមូលបានតាមរយៈទ្រព្យសម្បត្តិតាមអ៊ីនធឺណិត និងកម្មវិធី ចល័តនានារបស់ខ្លួន (“គេហទំព័រ”) នៅពេលណាដែលគោលការណ៍ស្ដីពីឯកជនភាពនេះត្រូវបានបង្ហោះ។ វិបសាយ Herbalife Nutrition មួយចំនួនក៏ភ្ជាប់ទៅនឹងសេចក្តីជូនដំណឹងស្តីពី ឯកជនភាពតាមអ៊ីនធឺណិត ជាក់លាក់ក្នុងដែនដីរបស់ខ្លួនផងដែរ ដែលអាចរួមមានព័ត៌មានបន្ថែម និងការបញ្ចេញព័ត៌មានដើម្បី ស្វែងយល់អំពីតម្រូវការក្នុងស្រុក។ គោលការណ៍នេះក៏អនុវត្តផងដែរចំពោះព័ត៌មានដែល Herbalife Nutrition ប្រមូលបានតាមរយៈវិធីសាស្រ្តមិនប្រើអ៊ីនធឺណិត។ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ គោលការណ៍នេះ មិនអនុវត្តចំពោះការប្រមូល ឬការប្រើប្រាស់ព័ត៌មានរបស់អ្នកចែកចាយឯករាជ្យ (“អ្នកចែកចាយ” ឬ “អ្នកចែកចាយរបស់ក្រុមហ៊ុន Herbalife”) របស់ Herbalife Nutrition ដែលអ្នកចែកចាយនោះប្រមូលបានដោយផ្ទាល់ពីអ្នក ឬពីប្រភពផ្សេងទៀតក្រៅពី Herbalife Nutrition នោះទេ លុះត្រាតែក្រោយមកមានការ ចែកចាយ និងរក្សាទុកដោយ Herbalife Nutrition។

គោលបំណងនៃគោលការណ៍ស្ដីពីឯកជនភាពនេះគឺដើម្បីជូនដំណឹងដល់អ្នកអំពីប្រភេទព័ត៌មានដែលយើងអាចនឹងប្រមូល វិធីដែលព័ត៌មានទាំងនេះអាចនឹងយកទៅប្រើប្រាស់ជាមួយអ្នកដែលអាចនឹងទទួលព័ត៌មាន ទាំងនេះ ជម្រើសរបស់អ្នកទាក់ទងនឹងការប្រមូល ការប្រើប្រាស់ និងការចែករំលែកព័ត៌មានទាំងនេះ។ សមត្ថភាពរបស់អ្នកក្នុងការចូលមើល និងកែព័ត៌មាននេះ ក៏ដូចជានីតិវិធីសុវត្ថិភាពដែលយើងប្រើ ដើម្បីការពារព័ត៌មាននេះ។

1. តើព័ត៌មានដែល Herbalife Nutrition ប្រមូលមានអ្វីខ្លះ?

Herbalife Nutrition ដាក់កម្រិតលើការប្រមូលព័ត៌មានផ្ទាល់ខ្លួនត្រឹមតែអ្វីដែលពាក់ព័ន្ធនឹងគោលបំណងនៃការប្រមូលមិនថាដោយផ្ទាល់ ឬតាមរយៈភាគីទីបីដែលតំណាងឱ្យយើង ហើយយើងតែងតែប្រមូល ព័ត៌មានផ្ទាល់ខ្លួនដោយប្រើមធ្យោបាយតាមផ្លូវច្បាប់ និងត្រឹមត្រូវ ឱ្យស្របតាមយុត្តាធិការដែលគ្រប់គ្រង ការប្រមូលព័ត៌មានផ្ទាល់ខ្លួន។


ព័ត៌មានដែលអ្នកផ្តល់ឱ្យយើងដោយផ្ទាល់

ក្នុងឱកាសផ្សេងៗគ្នា អ្នកអាចផ្តល់ព័ត៌មានដោយផ្ទាល់ទៅកាន់ Herbalife Nutrition ដូចជានាមខ្លួន និងនាមត្រកូល អាសយដ្ឋានផ្ញើសំបុត្រ លេខទូរសព្ទ អាសយដ្ឋានអ៊ីមែល ព័ត៌មានកាតឥណទាន ព័ត៌មានធនាគារ និងព័ត៌មានជីវប្រវត្តិ (រួមមានជាអាទិ៍ ថ្ងៃខែឆ្នាំកំណើត និងស្ថានភាពអាពាហ៍ពិពាហ៍)។ ឧទាហរណ៍ អ្នកអាចផ្តល់ឱ្យយើងនូវព័ត៌មាននៅពេលប្រើគេហទំព័រ ឬនៅពេលក្លាយជាអ្នកចែកចាយ ឬសមាជិកដែលពេញចិត្ត (“សមាជិកដែលពេញចិត្ត”) របស់ក្រុមហ៊ុន Herbalife។ ប្រសិនបើអ្នកមិនផ្តល់ឱ្យ យើងនូវព័ត៌មានដែលយើងបានស្នើសុំទេ ក្នុងករណីមួយចំនួន យើងនឹងមិនអាចផ្តល់ជូនអ្នកនូវសេវាកម្ម ដែលអ្នកបានស្នើសុំនោះទេ។

ប្រសិនបើអ្នកបញ្ចេញព័ត៌មានឱ្យយើងដឹងអំពីព័ត៌មានណាមួយរបស់បុគ្គលម្នាក់ទៀត យើងតម្រូវឱ្យអ្នកស្នើសុំការយល់ព្រមសមស្របពីបុគ្គលនោះ ដើម្បីធ្វើការបញ្ចេញព័ត៌មាននេះដល់យើង។

ព័ត៌មានអំពីឧបករណ៍របស់អ្នក និងការប្រើប្រាស់វិបសាយរបស់អ្នក

យើងអាចនឹងប្រមូលព័ត៌មានមួយចំនួនដោយស្វ័យប្រវត្តិ ដូចជាអាសយដ្ឋានពិធីការអ៊ីនធឺណិត (IP) ប្រភេទកម្មវិធីរុករក អ្នកផ្តល់សេវាអ៊ីនធឺណិត (ISP) ទំព័របញ្ជូនបន្ត/ចាកចេញ ប្រព័ន្ធប្រតិបត្តិការ ត្រាកាលបរិច្ឆេទ/ពេលវេលា សកម្មភាពប្រើគេហទំព័ររបស់អ្នក (ដែលរួមមាន ខ្លឹមសារគេហទំព័រដែលអ្នកមើល ចលនាកណ្ដុរ ការចុចកណ្ដុរ ការចុច ការអូស និងព័ត៌មានដែលអ្នកមើល) និង/ឬទិន្នន័យចរន្តនៃការចុចសម្រាប់គោលបំណងដូចជាការវិភាគនិន្នាការ ការគ្រប់គ្រងគេហទំព័រ ការកែលម្អមុខងារ និងខ្លឹមសារនៃគេហទំព័រ ក៏ដូចជាពង្រឹងលក្ខខណ្ឌរបស់យើងផងដែរ។ យើងប្រើបច្ចេកវិទ្យាអ៊ីនធឺណិតស្តង់ដារដូចជាខូគី កម្មវិធីត្រួតពិនិត្យ សកម្មភាពលើអ៊ីនធឺណិត (web beacons) ការចាក់ផ្សាយវគ្គឡើងវិញ/ការថតអេក្រង់ និងបច្ចេកវិទ្យាស្រដៀងគ្នា ដើម្បីប្រមូលព័ត៌មាននេះដូចដែលបានពន្យល់ខាងក្រោមនៅក្នុងផ្នែកស្ដីពីខូគី។

យើងក៏អាចនឹងប្រមូលព័ត៌មានច្បាស់លាស់អំពីទីតាំងរបស់អ្នក ដូចជាកូអរដោនេ GPS របស់ឧបករណ៍ ចល័ត ព័ត៌មានបង្គោលសេវាទូរសព្ទ និង/ឬសញ្ញា WiFi របស់អ្នក។ Herbalife Nutrition អាចនឹងប្រើប្រាស់ ព័ត៌មាននេះ ដើម្បីធ្វើឱ្យបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកមានទំនាក់ទំនងនឹងការប្រើប្រាស់គេហទំព័រ, Nutrition Clubs ឬផលិតផល និងសេវាកម្មផ្សេងទៀតរបស់ Herbalife Nutrition។ ប្រសិនបើអ្នកមិនចង់ឱ្យ Herbalife Nutrition ប្រមូល និងប្រើប្រាស់ព័ត៌មានអំពីទីតាំងភូមិសាស្ត្រជាក់លាក់របស់អ្នកទេ អ្នកអាចបិទដំណើរការមុខងារទីតាំងនៅលើឧបករណ៍របស់អ្នកបាន។ ពិនិត្យមើលការកំណត់ដើមពីក្រុមហ៊ុនផលិត ឧបករណ៍របស់អ្នកសម្រាប់របៀបធ្វើដូច្នេះ។

ព័ត៌មានមកពីប្រភពភាគីទីបី

យើងអាចនឹងទទួលបានព័ត៌មានបន្ថែមអំពីអ្នកមកពីប្រភពសាធារណៈ និងប្រភពដែលមានលើទីផ្សារ ក៏ដូចជាភាគីទីបីផ្សេងទៀតផងដែរ។ អ្នកចែកចាយក៏អាចនឹងចែករំលែកព័ត៌មានអំពីអ្នកជាមួយនឹង Herbalife Nutrition បានផងដែរ។ ប្រសិនបើអ្នកចូលប្រើសេវាកម្មរបស់ភាគីទីបីដូចជា Facebook, Google ឬ Twitter តាមរយៈគេហទំព័រ ដើម្បីចូលគេហទំព័រ ឬដើម្បីចែករំលែកព័ត៌មានអំពីបទពិសោធន៍របស់អ្នក នៅលើគេហទំព័រជាមួយបុគ្គលដទៃទៀត យើងអាចនឹងប្រមូលព័ត៌មានពីសេវាកម្មរបស់ភាគីទីបីទាំងនេះ។ យើងអាចនឹងរួមបញ្ចូលនូវព័ត៌មានទាំងអស់ដែលយើងប្រមូល និងទទួលបានអំពីអ្នក ទាំងនៅលើអ៊ីនធឺណិត និងនៅក្រៅអ៊ីនធឺណិត ហើយប្រើ ឬបញ្ចេញព័ត៌មាននោះតាមរបៀបដែលបានពណ៌នានៅក្នុងគោលការណ៍ ស្ដីពីឯកជនភាពនេះ។

យើងក៏អាចនឹងទទួលបានប្រភេទព័ត៌មានផ្ទាល់ខ្លួនដូចខាងក្រោមអំពីអ្នកពីអ្នកចែកចាយរបស់យើងដោយផ្អែកលើអ្វីដែលអ្នកជ្រើសរើសក្នុងការផ្តល់ជូនពួកគេដូចជា៖ ឈ្មោះ ព័ត៌មានទំនាក់ទំនង ព័ត៌មានបង់ប្រាក់ និងព័ត៌មានអំពីសុខភាព (រួមមានជាអាទិ៍កម្ពស់ ទម្ងន់ សន្ទស្សន៍ម៉ាសរាងកាយ (BMI))។

2. តើ Herbalife Nutrition ប្រើប្រាស់ព័ត៌មានរបស់ខ្ញុំយ៉ាងដូចម្ដេច?

យើងប្រើប្រាស់ព័ត៌មានដែលយើងប្រមូលអំពីអ្នកសម្រាប់គោលបំណងផ្សេងៗគ្នារួមមាន៖ ផ្តល់ជូនអ្នកនូវផលិតផល សេវាកម្ម និងការគាំទ្រដែលអ្នកស្នើសុំ។ ដំណើរការប្រតិបត្តិការ និងដឹកជញ្ជូន ការបញ្ជាទិញរបស់អ្នក។ ការធ្វើទំនាក់ទំនងជាមួយអ្នកអំពីគណនី ឬប្រតិបត្តិការរបស់អ្នក ការផ្លាស់ប្តូរ គោលការណ៍របស់យើង និងបញ្ហារដ្ឋបាលផ្សេងៗទៀត ឬសំណួរ និងមតិយោបល់របស់អ្នក។ ដើម្បីស្វែងយល់ពី ចំណាប់អារម្មណ៍របស់អ្នកឱ្យកាន់តែច្បាស់ជាងមុនដើម្បីផ្តល់ឱ្យអ្នកនូវព័ត៌មានផ្សព្វផ្សាយ ខ្លឹមសារពាក់ព័ន្ធ ការស្ទង់មតិ កម្រងសំណួរ និងឯកសារផ្សេងទៀត។ កែលម្អផលិតផល សេវាកម្ម និងប្រតិបត្តិការរបស់យើង និងដើម្បីធានាបាននូវការអនុលោមតាមគោលការណ៍ វិធាន និងច្បាប់របស់ក្រុមហ៊ុន ឬនៅពេលយើង ជឿជាក់ថាជាការចាំបាច់ដើម្បីការពារ អនុវត្ត ឬការពារសិទ្ធិស្របច្បាប់ សិទ្ធិឯកជន សុវត្ថិភាព ឬទ្រព្យសម្បត្តិ របស់ខ្លួនយើងផ្ទាល់ និងទ្រព្យសម្បត្តិរបស់អ្នកដទៃទៀត។ យើងក៏ប្រើព័ត៌មាននេះដើម្បីផដល់សុពលភាពចំពោះការលក់ដែលបានធ្វើឡើងដោយអ្នកចែកចាយរបស់ក្រុមហ៊ុន Herbalife មានភាពត្រឹមត្រូវ ដើម្បីជួយ អ្នកចែកចាយរបស់ក្រុមហ៊ុន Herbalife ក្នុងការស្វែងរក ធ្វើទំនាក់ទំនង និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់អតិថិជននៅក្នុងប្រព័ន្ធរបស់យើង ក៏ដូចជាសម្រាប់គោលបំណងអនុលោមភាពនៃ Herbalife Nutrition។ Herbalife Nutrition ឬភាគីទីបីដែលទទួលបានការអនុញ្ញាតរបស់ខ្លួនអាចនឹងទាក់ទងទៅអ្នកដោយផ្ទាល់ សម្រាប់គោលបំណងទាំងនេះដោយប្រើវិធីទំនាក់ទំនងផ្សេងៗគ្នាដែលមានពណ៌នានៅខាងក្រោម។

Herbalife Nutrition ក៏អាចនឹងប្រើប្រាស់ព័ត៌មាននេះ ដើម្បីគាំទ្រដល់ប្រតិបត្ដិការនៃភាពជាសមាជិក ដែលពេញចិត្ត និងភាពជាអ្នកចែកចាយ និងដើម្បីរក្សាឱ្យមុខងារនៃផែនការលក់ និងផែនការទីផ្សារ របស់ក្រុមហ៊ុន Herbalife មានដំណើរការត្រឹមត្រូវ។ ឧទាហរណ៍ ព័ត៌មានអំពីភាពជាសមាជិកដែលពេញចិត្ត អាចនឹងត្រូវបានប្រើដើម្បីគាំទ្រ គណនា និងតាមដានការបញ្ចុះតម្លៃផលិតផលរបស់អ្នក និងដើម្បីផ្តល់ ឱ្យអ្នកនូវព័ត៌មានអំពីការផ្សព្វផ្សាយពិសេសៗ។ ព័ត៌មានអំពីអ្នកចែកចាយរបស់ក្រុមហ៊ុន Herbalife អាចនឹងត្រូវបានប្រើដើម្បីគាំទ្រ គណនា និងតាមដានការបញ្ចុះតម្លៃ ប្រាក់ចំណូល និងប្រាក់រង្វាន់ ដើម្បីចេញការទូទាត់ និងរាយការណ៍អំពីប្រាក់ចំណូលទៅអាជ្ញាធរពន្ធដារ ផ្តល់ការបណ្តុះបណ្តាល និងធានាបាននូវអនុលោមភាពតាមច្បាប់ជាធរមាន និងគោលការណ៍ គម្រោង និងកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន ដែលរួមមាន ពាក្យសុំ និងកិច្ចព្រមព្រៀងភាពជាអ្នកចែកចាយ។

យើងអាចរក្សាទុកព័ត៌មានរបស់អ្នកក្នុងករណីចាំបាច់ក្នុងការ៖ ផ្តល់ជូនសេវាកកម្មដល់អ្នក បំពេញ សេចក្តីត្រូវការអាជីវកម្មស្របច្បាប់ផ្សេងទៀត ដូចជាការរក្សាឱ្យមុខងារនៃផែនការលក់ និងទីផ្សារមាន ដំណើរការត្រឹមត្រូវ។ បំពេញតាមអនុលោមភាព និងកាតព្វកិច្ចផ្លូវច្បាប់របស់យើង និងដើម្បីដោះស្រាយវិវាទ ក៏ដូចជាពង្រឹងកិច្ចព្រមព្រៀងរបស់យើង ដែលរួមមានកិច្ចព្រមព្រៀងភាពជាចែកចាយ។

3. តើ Herbalife Nutrition ចែករំលែកព័ត៌មានរបស់ខ្ញុំជាមួយអ្នកណា?

ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងដៃគូ

យើងអាចនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនណាមួយដែលបានពណ៌នាខាងលើនៅក្នុងផ្នែកទី 1 ជាមួយ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង (ក្រុមហ៊ុនដែលគ្រប់គ្រង គ្រប់គ្រងដោយ ឬស្ថិតក្រោមការគ្រប់គ្រងរួម ជាមួយ Herbalife Nutrition) ក៏ដូចជាជ្រើសរើសដៃគូនានា ។ ឧទាហរណ៍ពីរបៀបដែលអង្គភាពទាំងនេះអាចនឹងប្រើប្រាស់ព័ត៌មានរបស់អ្នករួមមានការព្យាករណ៍អំពីចំណាប់អារម្មណ៍របស់អ្នក និងផ្តល់ជូនអ្នកនូវ ការផ្តល់ជូនពិសេសៗ ការបញ្ចុះតម្លៃ ការផ្សាយពាណិជ្ជកម្ម និងការផ្ដល់ជូនផ្សេងទៀត។

អ្នកលក់ និងអ្នកផ្តល់សេវាកម្ម

យើងអាចនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនណាមួយដែលបានពណ៌នាខាងលើនៅក្នុងផ្នែកទី 1 ជាមួយ អ្នកលក់ និងអ្នកផ្តល់សេវាកម្មដែលបំពេញមុខងារតាងនាមឱ្យយើង។ ឧទាហរណ៏នៃមុខងារបែបនេះ រួមមានការបំពេញការបញ្ជាទិញ ការដឹកជញ្ជូនកញ្ចប់ មុខងារគ្រប់គ្រងអ៊ីមែល ដំណើរការទូទាត់កាតឥណទាន ការផ្តល់សេវាកម្មដល់អតិថិជន និងសម្រាប់ការស្រាវជ្រាវទីផ្សារ។ អ្នកលក់ និងអ្នកផ្តល់សេវាកម្មត្រូវតែ ចាត់ចែងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកស្របទៅតាមសេចក្ដីណែនាំរបស់ Herbalife Nutrition និងត្រូវបាន ហាមឃាត់មិនឱ្យប្រើប្រាស់ ឬបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងផ្សេងទៀតឡើយ។

អ្នកចែកចាយឯករាជ្យរបស់ក្រុមហ៊ុន Herbalife

ប្រសិនបើអ្នកជាអ្នកចែកចាយ ជាសមាជិកដែលពេញចិត្ត ឬជាអតិថិជនរបស់ក្រុមហ៊ុន Herbalife យើងអាចនឹងចែករំលែកព័ត៌មានរបស់អ្នកជាមួយអ្នកចែកចាយផ្សេងទៀតរបស់ក្រុមហ៊ុន Herbalife រួមមានជាអាទិ៍ ជាផ្នែកនៃរបាយការណ៍តាមលំដាប់លំដោយដែលមានព័ត៌មាន (ដូចជាឈ្មោះ ព័ត៌មាន ទំនាក់ទំនង កម្រិត ឬឋានៈ ក៏ដូចជាបរិមាណ និងស្ថិតិនៃការលក់) អំពីអ្នកចែកចាយផ្សេងទៀត និង សមាជិកដែលពេញចិត្តនៅក្នុងបណ្ដាញថ្នាក់ក្រោមរបស់អ្នកចែកចាយរបស់ក្រុមហ៊ុន Herbalife។ (ស្ថាប័នថ្នាក់ក្រោមមានអ្នកចែកចាយ និងសមាជិកដែលពេញចិត្តទាំងអស់ដែល ទទួលបានការឧបត្ថម្ភពី អ្នកចែកចាយពិសេសដោយផ្ទាល់ ហើយជាលទ្ធផល បុគ្គលផ្សេងទៀតទាំងអស់ដែលទទួលបាន ការឧបត្ថម្ភពីអ្នកចែកចាយជាបន្តបន្ទាប់តាមថ្នាក់។) ក្នុងកម្រិតដែលរបាយការណ៍តាមលំដាប់លំដោយមានទិន្នន័យពីបុគ្គលដែលនៅក្រៅសហរដ្ឋអាមេរិក យើងបានចាត់វិធានការសមស្រប ដើម្បីការពារទិន្នន័យស្របតាមច្បាប់ជាធរមាន។ របាយការណ៍តាម លំដាប់លំដោយត្រូវបានផ្តល់ជូនអ្នកចែកចាយយ៉ាងសម្ងាត់បំផុតនិងសម្រាប់គោលបំណងតែមួយគត់ដើម្បីគាំទ្រដល់អ្នកចែកចាយក្នុងការអភិវឌ្ឍអាជីវកម្មនៅ Herbalife Nutrition របស់ពួកគេបន្ថែមទៀត ដែលរួម ទាំងការប្រើប្រាស់ឧបករណ៍ និងវេទិកាទីផ្សារ។

យើងអាចនឹងចែករំលែកព័ត៌មានរបស់អ្នកជាមួយអ្នកចែកចាយ ដើម្បីផ្តល់ជូន និងផ្ដល់ឱ្យអ្នកនូវផលិតផល និងសេវាកម្ម ហើយអ្នកចែកចាយទាំងនេះអាចនឹងចែកចាយព័ត៌មានរបស់អ្នកបន្តទៀតដូចដែលបាន ពណ៌នានៅក្នុងគោលការណ៍ស្ដីពីឯកជនភាពរបស់ពួកគេ។ ឧទាហរណ៍ ប្រសិនបើអ្នកប្រើគេហទំព័ររបស់យើង មួយចំនួនដូចជា GoHerbalife.com និងគេហទំព័រប្រកួតប្រជែងស្តីពីការសម្រកទម្ងន់របស់យើង (herbalifewlc.com) ព័ត៌មានរបស់អ្នកអាចនឹងត្រូវបានចែករំលែកជាមួយអ្នកចែកចាយម្នាក់ ឬច្រើនដែល កំពុងបម្រើសេវាកម្មគេហទំព័រទាំងនោះ។ ស្រដៀងគ្នានេះដែរ ប្រសិនបើអ្នកចូលរួមនៅក្នុង Nutrition Club យើងអាចនឹងចែករំលែកព័ត៌មានរបស់អ្នកជាមួយអ្នកចែកចាយណាម្នាក់ដែលកំពុងដំណើរការ Nutrition Club នេះ។ យើងក៏អាចនឹងចែករំលែកព័ត៌មានរបស់អ្នកជាមួយអ្នកចែកចាយផងដែរដើម្បីឱ្យពួកគេអាចផ្តល់ជូនអ្នកនូវបទពិសោធន៍ផ្ទាល់ខ្លួនបន្ថែមដូចជាការណែនាំផលិតផល និងសេវាកម្មដែលពាក់ព័ន្ធនឹងអ្នកបំផុត។ អ្នកចែកចាយរបស់ក្រុមហ៊ុន Herbalife ដែលទទួលបានព័ត៌មានរបស់អ្នកត្រូវគោរពតា លក្ខខណ្ឌនៃ កិច្ចព្រមព្រៀងភាពជាអ្នកចែកចាយរបស់ពួកគេ និងកិច្ចសន្យាការពារទិន្នន័យ និងឯកជនភាពដែលមាន នៅក្នុងនោះ។ អ្នកចែកចាយមួយចំនួនទាំងនេះអាចមានមូលដ្ឋាននៅក្នុងបណ្ដាប្រទេសដែលមិនផ្តល់កម្រិត ការពារឯកជនភាពដូចគ្នា ឬប្រហាក់ប្រហែលគ្នាដូចមាននៅក្នុងប្រទេសរបស់អ្នកនោះទេ។

ប្រសិនបើអ្នកដំណើរការ Nutrition Club យើងអាចនឹងចែករំលែកទីតាំងរបស់ Club នោះជាមួយសមាជិក ដែលពេញចិត្ត អតិថិជន និងអ្នកចែកចាយផ្សេងទៀតរបស់ក្រុមហ៊ុន Herbalife។

ការបញ្ចេញព័ត៌មានស្របច្បាប់ និងអនុលោមភាព

យើងក៏អាចនឹងបញ្ចេញព័ត៌មានរបស់អ្នកផងដែរ៖ តាមការតម្រូវដោយច្បាប់ គឺដើម្បីអនុវត្តតាមដីកា កោះហៅ នីតិវិធីច្បាប់ ឬនីតិវិធីច្បាប់ស្រដៀងគ្នាដែលរួមមានការបញ្ចេញព័ត៌មាន ដល់សវនករភាគីទីបីដែល ទទួលបានការអនុញ្ញាត ឬនៅពេលដែលយើងមានជំនឿជឿជាក់ថាការបញ្ចេញព័ត៌មាននោះគឺមាន ភាពចាំបាច់ដើម្បីការពារសិទ្ធិរបស់យើង ការពារសុវត្ថិភាពរបស់អ្នក ឬសុវត្ថិភាពរបស់បុគ្គលដទៃទៀត ដើម្បីស៊ើបអង្កេត ឬការពារការលួចបន្លំ ឬដើម្បីឆ្លើយតបទៅនឹងសំណើរបស់រដ្ឋាភិបាល។

ដំណើរផ្លាស់ប្តូរអាជីវកម្ម

យើងអាចនឹងចែករំលែកព័ត៌មានរបស់អ្នក ប្រសិនបើ Herbalife Nutrition មានការរួមបញ្ចូលគ្នា ការទិញ ឬលក់ ឬផ្ទេរទ្រព្យសកម្ម ឬក្នុងករណីក្ស័យធនដែលទំនងជាមិនងាយកើតឡើងឡើយ។

ភាគីផ្សេងទៀតដែលមានការយល់ព្រមពីអ្នក

បន្ថែមពីលើការចែករំលែកដែលបានពណ៌នានៅក្នុងគោលការណ៍ស្ដីពីឯកជនភាពនេះ យើងក៏អាចនឹង ចែករំលែកព័ត៌មានអំពីអ្នកជាមួយភាគីទីបីសម្រាប់គោលបំណងផ្សេងទៀតដែលបានបញ្ចេញព័ត៌មានដល់អ្នកនៅពេលដែលយើងប្រមូលព័ត៌មាន ឬស្របតាមការយល់ព្រម ឬការណែនាំរបស់អ្នក។

4. តើ Herbalife Nutrition ធ្វើទំនាក់ទំនងជាមួយខ្ញុំយ៉ាងដូចម្តេច?

Herbalife Nutrition អាចនឹងប្រាស្រ័យទាក់ទងជាមួយអ្នកតាមរយៈអ៊ីមែល សំបុត្រប្រៃសណីយ៍ ទូរសព្ទ សារ ឬមធ្យោបាយផ្សេងទៀតជាប្រចាំដើម្បីផ្តល់ជូនផលិតផល និងសេវាកម្មដែលបានស្នើសុំ និង/ឬពាក់ព័ន្ធនឹងបញ្ហាដែលទាក់ទងនឹងអាជីវកម្មរបស់ក្រុមហ៊ុន Herbalife របស់អ្នក (ប្រសិនបើអ្នកជាអ្នកចែកចាយ)។ ដើម្បីផ្ដល់សុពលភាពលើការលក់ទៅឱ្យអតិថិជនមានភាពត្រឹមត្រូវ Herbalife Nutrition អាចនឹង ទំនាក់ទំនងជាមួយអ្នកតាមរយៈអ៊ីមែល សំបុត្រប្រៃសណីយ៍ ទូរសព្ទ សារ ឬមធ្យោបាយផ្សេងទៀតជាប្រចាំ (ប្រសិនបើអ្នកជាអតិថិជន)។

លើសពីនេះទៀត អ្នកអាចនឹងទទួលបានព័ត៌មានម្ដងម្កាលអំពីអាជីវកម្ម ផលិតផល សេវាកម្ម កិច្ចព្រមព្រៀងពិសេសរបស់ Herbalife Nutrition និង Herbalife Family Foundation តាមរយៈ មធ្យោបាយទំនាក់ទំនងផ្សេងៗដូចដែលបានរៀបរាប់ខាងលើ។ អ្នកចែកចាយ និងសមាជិកដែលពេញចិត្ត របស់ក្រុមហ៊ុន Herbalife អាចនឹងគ្រប់គ្រងលើការធ្វើទំនាក់ទំនងជាក់លាក់នៅក្នុងមជ្ឈមណ្ឌលជាវ MyHerbalife របស់ពួកគេ។ លើសពីនេះទៀត អ្នកអាចនឹងគ្រប់គ្រងលើប្រភេទនៃការធ្វើទំនាក់ទំនងទាំងនេះដោយធ្វើតាមការណែនាំដែលមាននៅក្នុងផ្នែកទំនាក់ទំនង ឬដោយទាក់ទងមកយើងតាមលេខ 866-866-4744។

5. តើព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំមានសុវត្ថិភាពដែរឬទេ?

យើងចាត់វិធានការសមស្របដើម្បីធានាថាព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូលអំពីអ្នក នៅតែមាន ភាពត្រឹមត្រូវ ទាន់ពេលវេលា និងមានសុវត្ថិភាព។ គួរឲ្យស្ដាយ គ្មានការបញ្ជូនទិន្នន័យតាមអ៊ីនធឺណិតណាអាចត្រូវបានធានាថាមានសុវត្ថិភាព 100% នោះទេ ហើយទោះបីជាយើងព្យាយាមការពារព័ត៌មាន ផ្ទាល់ខ្លួនរបស់អ្នកក៏ដោយ ក៏យើងមិនអាចធានា ឬធានាសុវត្ថិភាពពេញលេញលើព័ត៌មាននោះបានដែរ។

6. តើខ្ញុំអាចចូលប្រើ ឬកែតម្រូវព័ត៌មានរបស់ខ្ញុំដោយរបៀបណា?

Herbalife Nutrition គោរពទៅលើការគ្រប់គ្រងព័ត៌មានរបស់អ្នក។ ក្នុងករណីខ្លះ អ្នកអាចចូលមើលគេហទំព័ររបស់យើងមួយ ឬច្រើនជាងនេះដើម្បីផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពព័ត៌មានជាក់លាក់ (ឧទាហរណ៍ ព័ត៌មានគណនីរបស់អ្នកចែកចាយ និងសមាជិក ដែលពេញចិត្តជាក់លាក់នៅលើ MyHerbalife)។ យើងនឹងបញ្ជាក់ថាតើយើងរក្សាទុក ឬកំពុងដំណើរការ ព័ត៌មានដែលយើងបានប្រមូលពីអ្នកដែរ ឬទេ ស្របតាមការស្នើសុំ។ អ្នកមានសិទ្ធិធ្វើវិសោធនកម្ម ឬធ្វើ បច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនដែលមិនត្រឹមត្រូវ ឬមិនពេញលេញ ស្នើសុំលុបចោលព័ត៌មានផ្ទាល់ខ្លួន របស់អ្នក ឬស្នើសុំឱ្យយើងឈប់ប្រើប្រាស់ព័ត៌មាននោះតទៅទៀត។ ក្នុងកាលៈទេសៈជាក់លាក់មួយចំនួន យើងនឹងមិនអាចបំពេញតាមការស្នើសុំរបស់អ្នកបានទេ ប្រសិនបើមានការរំខានដល់កាតព្វកិច្ច បទប្បញ្ញត្តិរបស់យើង ប៉ះពាល់ដល់បញ្ហាផ្លូវច្បាប់ យើងមិនអាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក ឬមានភាពពាក់ព័ន្ធនឹងការចំណាយ ឬកិច្ចប្រឹងប្រែងដែលមិនមានសមាមាត្រ ប៉ុន្តែក្នុងករណីណា ក៏ដោយយើងនឹងឆ្លើយតបចំពោះការស្នើសុំរបស់អ្នក និងផ្តល់ការពន្យល់ក្នុងរយៈពេល ដែលសមស្រប។ ពេលវេលាឆ្លើយតបតាមធម្មតារបស់យើងសម្រាប់ការស្នើសុំគឺ 30 ថ្ងៃ។ ដើម្បីធ្វើការស្នើសុំអំពីព័ត៌មានផ្ទាល់ខ្លួន សូមទាក់ទងមកយើងខ្ញុំតាមអ៊ីនធឺណិត ឬនៅពេលគ្មានអ៊ីនធឺណិត សូមប្រើព័ត៌មានដែលបាន ផ្តល់ជូនខាងក្រោម។

បញ្ជូនសំណើរបស់អ្នកនៅទីនេះ https://privacyportal.onetrust.com/webform/46601746-6006-4c21-88ec-15dfa5b7dcdc/349bb89d-7008-46f7-b765-717966e11235

7. ការផ្ទេរប្រាក់អន្តរជាតិ។

គេហទំព័រនេះមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក។ សូមយល់ផងដែរថាព័ត៌មានដែលអ្នកផ្តល់ឱ្យយើង ឬយើងទទួលបានដោយសារការប្រើប្រាស់គេហទំព័ររបស់អ្នកអាចនឹងត្រូវបានប្រមូលនៅក្នុងប្រទេសរបស់ អ្នក ហើយក្រោយមកផ្ទេរបន្តទៅប្រទេសមួយផ្សេងទៀតស្របតាមច្បាប់ជាធរមាន។ ការប្រើប្រាស់គេហទំព័រ នានាបង្ហាញពីការយល់ព្រមរបស់អ្នកចំពោះដំណើរការព័ត៌មានដូចដែលបានពណ៌នានៅក្នុងគោលការណ៍នេះ។

8. ព័ត៌មានរបស់កុមារ។

គេហទំព័រទាំងនេះគឺជាគេហទំព័រសម្រាប់ទស្សនិកជនទូទៅដែលមិនមែនសម្រាប់កុមារអាយុក្រោម 13 ឆ្នាំនោះទេ។ យើងមិនប្រមូល ប្រើប្រាស់ ឬផ្សព្វផ្សាយព័ត៌មានផ្ទាល់ខ្លួនណាមួយពីកុមារអាយុក្រោម 13 ឆ្នាំទេ លុះត្រាតែមានការអនុញ្ញាតដោយច្បាប់។ ប្រសិនបើអ្នកជឿជាក់ថាយើងប្រហែលជាបានប្រមូលព័ត៌មានផ្ទាល់ខ្លួនពីកូនរបស់លោកអ្នកនៅលើគេហទំព័រ សូមទាក់ទងមកយើងតាមរយៈ privacy@herbalife.comហើយយើងនឹងខិតខំប្រឹងប្រែងលុបវាចេញពី កំណត់ត្រារបស់យើង នៅពេលតម្រូវដោយច្បាប់។

9. ខូគី និងការតាមដាន។

Herbalife Nutrition ក៏ដូចជាភាគីទីបីជាក់លាក់ដែលផ្តល់ខ្លឹមសារ និងមុខងារផ្សេងទៀតនៅលើគេហទំព័រ របស់យើង ប្រើប្រាស់ខូគី កម្មវិធីត្រួតពិនិត្យ សកម្មភាពអ៊ីនធឺណិត ការចាក់វគ្គផ្សាយឡើងវិញ/ការថតអេក្រង់ និងបច្ចេកវិទ្យាស្រដៀងគ្នាផ្សេងទៀតសម្រាប់គោលបំណងផ្សេងៗរួមទាំងការវិភាគនិន្នាការ គ្រប់គ្រង គេហទំព័រ តាមដានចលនារបស់អ្នកប្រើប្រាស់នៅលើគេហទំព័រ និងដើម្បីប្រមូលព័ត៌មានប្រជាសាស្ត្រ អំពីមូលដ្ឋានអ្នកប្រើប្រាស់របស់យើងទាំងមូល។

ខូគីគឺជាបំណែកព័ត៌មានតូចៗដែលត្រូវបានរក្សាទុកនៅលើដ្រាយ៍រឹងរបស់កុំព្យូទ័រ។ ខូគីអនុញ្ញាតឱ្យអង្គភាព ដែលដាក់ខូគីនៅលើឧបករណ៍របស់អ្នកស្គាល់វានៅលើគ្រប់គេហទំព័រ សេវាកម្ម ឧបករណ៍ និងវគ្គរុករក ផ្សេងៗគ្នា។ ឧទាហរណ៍ យើងអាចប្រើខូគីដើម្បីស្គាល់ថាជាអ្នក នៅពេលអ្នកត្រឡប់ទៅកាន់គេហទំព័រ ដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍អ្នកប្រើប្រាស់ប្រសើរជាងមុន។ យើងអាចនឹងអនុញ្ញាតឱ្យភាគីទីបី ប្រើប្រាស់ខូគីនៅលើគេហទំព័របាន ប៉ុន្តែយើងមិនគ្រប់គ្រងការប្រើប្រាស់ ឬខ្លឹមសារនៃខូគីរបស់ ភាគីទីបីឡើយ។ កម្មវិធីរុករកលើវិបតែងតែអនុញ្ញាតឱ្យអ្នកដំឡើងកម្មវិធីរុករក ដើម្បីទទួលយកខូគី បដិសេធខូគីទាំងអស់ ឬជូនដំណឹងដល់អ្នក នៅពេលខូគីត្រូវបានផ្ញើ។ ប្រសិនបើអ្នកជ្រើសរើសបដិសេធខូគី ពេលនោះសូមចំណាំថាអ្នកប្រហែលជាមិនអាចទាញយកអត្ថប្រយោជន៍ពេញលេញពីលក្ខណៈពិសេស និងមុខងាររបស់គេហទំព័របានទេ។ ដើម្បីស្វែងយល់បន្ថែមអំពីខូគី និងវិធីគ្រប់គ្រងវា សូមចូលទៅកាន់ http://www.allaboutcookies.org/

កម្មវិធីត្រួតពិនិត្យសកម្មភាពលើអ៊ីនធឺណិត និងបច្ចេកវិទ្យាស្រដៀងគ្នាគឺជាកូដតូចៗដែលត្រូវបានបង្កប់នៅក្នុងទំព័រវិប ការផ្សាយពាណិជ្ជកម្ម និងអ៊ីមែលដែលទាក់ទងជាមួយភាគីទីបី។ ឧទាហរណ៍ យើងប្រើកម្មកម្មវិធីត្រួតពិនិត្យសកម្មភាពលើអ៊ីនធឺណិតដើម្បីរាប់ចំនួនអ្នកប្រើប្រាស់ដែលបានចូលមើលទំព័រជាក់លាក់ណាមួយ ដើម្បីចែកចាយ ឬទាក់ទងជាមួយខូគី និងដើម្បីស្វែងយល់ពីលំនាំប្រើប្រាស់។ យើងក៏អាចបញ្ចូលកម្មវិធីត្រួតពិនិត្យ សកម្មភាពលើអ៊ីនធឺណិតនៅក្នុងអ៊ីមែលដើម្បីស្វែងយល់ថាតើសារត្រូវបានបើក ប្រើប្រាស់ ឬបញ្ជូនបន្តដែរឬទេ។

មានបច្ចេកវិទ្យាផ្ទុកទិន្នន័យខាងក្នុង និងអ៊ីនធឺណិតផ្សេងទៀតដូចជាវត្ថុដែលបានចែករំលែកខាងក្នុង (ក៏ហៅថា “ខូគី Flash”) ឧបករណ៍ផ្ទុកទិន្នន័យខាងក្នុង HTML5 និងស្គ្រីបដែលបានភ្ជាប់ដែលអាច ដំណើរការស្រដៀងនឹងខូគីដែលបានពិភាក្សានៅខាងលើ។ សូមចំណាំថាបច្ចេកវិទ្យាទាំងនេះខុសគ្នាពីខូគី ហើយអ្នកប្រហែលជាមិនអាចគ្រប់គ្រងពួកវាដោយប្រើឧបករណ៍ និងការកំណត់កម្មវិធីរុករកស្តង់ដារបានទេ។ សម្រាប់ព័ត៌មានអំពីការគ្រប់គ្រងខូគី Flash សូមចុច www.adobe.com/privacy.html។ ដើម្បីស្វែងយល់បន្ថែមអំពីការវិភាគរបស់ Adobe និងដើម្បីបដិសេធ សូមចុច www.adobe.com/privacy.html

យើងអាចប្រើបច្ចេកវិទ្យាប៊្លូធូសប៊ីខន ដើម្បីកែលម្អបទពិសោធន៍ Nutrition Club។ ឧបករណ៍ចល័ត ដែលបានបើកប៊្លូធូសអាចទទួលបានសញ្ញា នៅពេលស្ថិតនៅក្នុងជួរនៃប៊ីខន។ សញ្ញានឹងមិនត្រូវបានទទួល បានទេលុះត្រាតែអ្នកប្រើបានបើកប៊្លូធូស ដំឡើងកម្មវិធីទូរសព្ទចល័តរបស់ Herbalife Nutrition និងបើក ការជូនដំណឹងបង្ហាញលើអេក្រង់។ មុខងារប៊ីខន (beacon) អាចនឹងអនុញ្ញាតឱ្យមានការជូនដំណឹង ការចុះឈ្មោះអតិថិជន និងការបង់ប្រាក់។ អ្នកអាចបិទមុខងារប៊ីខននៅក្នុងការកំណត់របស់កម្មវិធី។

10. កុំតាមដាន។

កម្មវិធីរុករកវិបអាចឱ្យអ្នកផ្ញើសំណើ “កុំតាមដាន”។ បច្ចុប្បន្ននេះ យើងមិនចាត់វិធានការ ដើម្បី ឆ្លើយតបនឹងសញ្ញាកុំតាមដានទេពីព្រោះមិនមានស្តង់ដារឧស្សាហកម្មបច្ចុប្បន្នទាក់ទងនឹងអ្វី ប្រសិនបើមានអ្វីមួយ ដែលវិបសាយគួរតែធ្វើ នៅពេលវាទទួលបានសញ្ញាបែបនេះនោះទេ។ យើងបន្តពិនិត្យមើលបច្ចេកវិទ្យាថ្មីៗ ហើយអាចនឹងប្រើប្រាស់ស្តង់ដារមួយប្រសិនបើ និងនៅពេលណាមានការបង្កើតវាឡើង។

11. ការផ្សព្វផ្សាយតាមអ៊ីនធឺណិត។

យើងអាចនឹងបង្ហាញការផ្សាយពាណិជ្ជកម្មនៅលើវិបសាយ និងដៃគូរបស់យើងជាមួយភាគីទីបី ដើម្បី គ្រប់គ្រងការផ្សាយពាណិជ្ជកម្មនៅលើវិបសាយផ្សេងទៀតអំពីផលិតផល និងសេវាកម្មរបស់យើង។ យើងក៏អាចធ្វើជាដៃគូជាមួយភាគីទីបី រួមទាំងដៃគូអាជីវកម្ម បណ្តាញផ្សាយពាណិជ្ជកម្ម និងអ្នកផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មផ្សេងទៀតដែលប្រមូលព័ត៌មានអំពីអ្នកនៅលើគេហទំព័ររបស់យើង និងគេហទំព័រផ្សេងទៀតដើម្បីផ្តល់ឱ្យអ្នកនូវការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រ និងកន្លែងផ្សេងទៀតនៅលើ អ៊ីនធឺណិតដោយផ្អែកលើប្រវត្តិរុករករបស់អ្នក ហើយនឹងតម្រូវតាមចំណាប់អារម្មណ៍ ចំណង់ចំណូលចិត្ត និងលក្ខណៈសម្បត្តិរបស់អ្នក។ ខូគី ឬបច្ចេកវិទ្យាស្រដៀងគ្នាផ្សេងទៀតអាចត្រូវបានប្រើ ដើម្បីផ្តល់ឱ្យអ្នកនូវការផ្សាយពាណិជ្ជកម្មផ្អែកលើសកម្មភាពរុករក និងចំណាប់អារម្មណ៍របស់អ្នក។ យើងមិនទទួលខុសត្រូវ ចំពោះការអនុវត្តឯកជនភាពរបស់ភាគីទីបីទាំងនេះទេ ហើយការប្រើប្រាស់ព័ត៌មានរបស់ភាគីទីបីទាំងនេះមិនត្រូវបានចែងនៅក្នុងគោលការណ៍នេះទេ។

ភាគីទីបីមួយចំនួនប្រមូលព័ត៌មានអំពីអ្នកប្រើប្រាស់គេហទំព័ររបស់យើងដើម្បីផ្តល់នូវការផ្សព្វផ្សាយផ្អែកលើចំណាប់អារម្មណ៍នៅលើគេហទំព័ររបស់យើង និងកន្លែងផ្សេងទៀតរួមទាំងកម្មវិធីរុករក និងឧបករណ៍នានា។ ភាគីទីបីទាំងនេះអាចប្រើប្រាស់ព័ត៌មានដែលពួកគេប្រមូលបាននៅលើគេហទំព័ររបស់យើងដើម្បីធ្វើការ ព្យាករណ៍អំពីចំណាប់អារម្មណ៍របស់អ្នកក្នុងការផ្តល់ជូនអ្នកនូវការផ្សាយពាណិជ្ជកម្ម (ពីពួកយើង និង ក្រុមហ៊ុនផ្សេងទៀត) នៅលើអ៊ីនធឺណិត។ ភាគីទីបីទាំងនេះមួយចំនួនអាចចូលរួមក្នុងកម្មវិធីអភិវឌ្ឍឧស្សាហកម្ម ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ ជូនអ្នកប្រើប្រាស់នូវជម្រើសថាតើត្រូវទទួលបានការផ្សព្វផ្សាយស្របតាមគោលដៅដែរឬទេ។ ដោយសារតែភាពខុសគ្នារវាងការប្រើប្រាស់កម្មវិធី និងវិបសាយនៅលើឧបករណ៍ចល័ត អ្នកប្រហែលជា ត្រូវអនុវត្តជំហានបន្ថែមទៀត ដើម្បីបិទបច្ចេកវិទ្យាផ្សព្វផ្សាយស្របតាមគោលដៅនៅក្នុងកម្មវិធីទូរសព្ទ ចល័ត។ ឧបករណ៍ចល័តជាច្រើនអនុញ្ញាតឱ្យអ្នកបដិសេធការផ្សព្វផ្សាយស្របតាមគោលដៅ សម្រាប់កម្មវិធី ទូរសព្ទចល័តដោយប្រើការកំណត់នៅក្នុងកម្មវិធីទូរសព្ទចល័ត ឬឧបករណ៍ចល័តរបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលការកំណត់ទូរសព្ទរបស់អ្នក។ អ្នកក៏អាចលុបកម្មវិធីរបស់យើង ដោយប្រើដំណើរការលុបស្តង់ដារដែលមាននៅលើឧបករណ៍ចល័ត ឬទីផ្សារកម្មវិធីរបស់អ្នកបានផងដែរ។

ដើម្បីផ្ដាច់ចេញពីការផ្សាយពាណិជ្ជកម្មដែលផ្អែកលើចំណាប់អារម្មណ៍នៅលើកម្មវិធីរុករក និងឧបករណ៍នានា ពីក្រុមហ៊ុនដែលបានចូលរួមក្នុងសម្ព័ន្ធភាពផ្សាយពាណិជ្ជកម្មឌីជីថល ឬកម្មវិធីផ្ដាច់ចេញការផ្ដួចផ្ដើមផ្សាយពាណិជ្ជកម្មតាមបណ្ដាញ សូមចូលមើលវិបសាយដែលដំណើរការដោយការផ្ដួចផ្ដើមផ្សាយពាណិជ្ជកម្ម តាមបណ្ដាញ (//www.networkadvertising.org/choices/) និងសម្ព័ន្ធផ្សាយពាណិជ្ជកម្មឌីជីថល (//www.aboutads.info/choices/)។ អ្នកក៏អាចផ្ដាច់ចេញពីការផ្សាយពាណិជ្ជកម្មផ្អែកលើចំណាប់អារម្មណ៍តាមរយៈការកំណត់នៅក្នុងកម្មវិធីទូរសព្ទ ឬឧបករណ៍ចល័តរបស់អ្នកបានផងដែរ ប៉ុន្តែជម្រើសផ្ដាច់ចេញរបស់អ្នកអាចអនុវត្តបានតែចំពោះ កម្មវិធីរុករក ឬឧបករណ៍ដែលអ្នកកំពុងប្រើនៅពេលអ្នកផ្ដាច់ចេញប៉ុណ្ណោះ ដូច្នេះអ្នកគួរតែផ្ដាច់ចេញពីកម្មវិធីរុករក និងឧបករណ៍នីមួយៗរបស់អ្នក ប្រសិនបើអ្នកចង់បិទរាល់ការភ្ជាប់ឧបករណ៍ឆ្លងគ្នាសម្រាប់ការផ្សាយពាណិជ្ជកម្មផ្អែកលើចំណាប់អារម្មណ៍។ ព័ត៌មានបន្ថែមជាភាសាតាមមូលដ្ឋានអាចរកបានតាមរយៈ www.youronlinechoices.com/។ សូមចំណាំថាទោះបីជាអ្នកប្រើការផ្ដាច់ចេញផ្អែកលើឧស្សាហកម្មសម្រាប់ការផ្សាយពាណិជ្ជកម្ម ផ្អែកលើចំណាប់អារម្មណ៍ក៏ដោយ អ្នកនឹងបន្តទទួលបានការផ្សាយពាណិជ្ជកម្មទូទៅ ហើយបទពិសោធន៍របស់អ្នកនៅលើគេហទំព័ររបស់យើងអាចនឹងចុះអន់ថយ។

12. វេទិកាតាមអ៊ីនធឺណិត។

គេហទំព័រនេះអាចផ្តល់ជូនវេទិកាសហគមន៍ដែលអាចចូលដំណើរការបានជាសាធារណៈ។ អ្នកគួរតែដឹងថា រាល់ព័ត៌មានដែលអ្នកផ្តល់នៅក្នុងផ្នែកទាំងនេះគឺជាព័ត៌មានសាធារណៈ ហើយអាច ត្រូវបានអាន ប្រមូល និងប្រើប្រាស់ដោយអ្នកផ្សេងទៀតដែលចូលប្រើព័ត៌មាននោះ។ ដើម្បីស្នើសុំឱ្យលុបចោលព័ត៌មា ផ្ទាល់ខ្លួន របស់អ្នកពីវេទិកាទាំងនេះ សូមផ្ញើអ៊ីមែលមកយើងតាមរយៈprivacy@herbalife.com។ ក្នុងករណីខ្លះ យើងប្រហែលជាមិនអាចលុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចេញបានទេ។

13. តំណភ្ជាប់របស់ភាគីទីបី។

គេហទំព័រនេះអាចមានតំណភ្ជាប់ទៅគេហទំព័រដែលដំណើរការ និងថែរក្សាដោយភាគីទីបីដែលយើង មិនអាចគ្រប់គ្រងបាន។ រាល់ព័ត៌មានដែលអ្នកផ្តល់ជូនដល់គេហទំព័រភាគីទីបីនឹងត្រូវបាន គ្រប់គ្រង ក្រោមលក្ខខណ្ឌនៃគោលការណ៍ស្ដីពីឯកជនភាពរបស់គេហទំព័រនីមួយៗ ហើយយើងលើកទឹកចិត្តឱ្យអ្នក ស៊ើបអង្កេតលើគោលការណ៍នេះមុននឹងបញ្ចេញព័ត៌មានណាមួយដល់ប្រតិបត្តិករវិបសាយភាគីទីបី។ យើងមិនមានទំនួលខុសត្រូវ ឬទទួលខុសត្រូវចំពោះខ្លឹមសារ សកម្មភាព ឬគោលការណ៍របស់វិបសាយ ភាគីទីបីឡើយ។ ការដាក់បញ្ចូលតំណភ្ជាប់ទៅកាន់វិបសាយភាគីទីបី នៅលើគេហទំព័ររបស់យើងគឺ មិនមែនជាការយល់ព្រមលើខ្លឹមសារ សកម្មភាព ឬគោលការណ៍របស់វិបសាយទាំងនោះទេ។

14. មុខងាររបស់ភាគីទីបី។

មុខងារមួយចំនួននៅលើគេហទំព័រអាចត្រូវបានផ្តល់ជូនដោយភាគីទីបីដែលមិនមានទំនាក់ទំនងជាមួយ ក្រុមហ៊ុន Herbalife ឡើយ។ អង្គភាពទាំងនេះអាចប្រមូល ឬទទួលបានព័ត៌មានជាក់លាក់អំព ការប្រើប្រាស់ គេហទំព័ររបស់អ្នករួមមានទាំងការប្រើប្រាស់ខូគី កម្មវិធីត្រួតពិនិត្យសកម្មភាពលើអ៊ីនធឺណិត និង បច្ចេកវិទ្យាស្រដៀងគ្នានេះ។ ក្រុមហ៊ុន Herbalife មិនទទួលខុសត្រូវចំពោះការអនុវត្តឯកជនភាពរបស់ អង្គភាពទាំងនេះទេ។

ប្រសិនបើអ្នកចូលប្រើសេវាកម្មរបស់ភាគីទីបីដូចជា Facebook, Google ឬ Twitter តាមរយៈគេហទំព័រ ដើម្បីចូលគេហទំព័រ ឬចែករំលែកព័ត៌មានអំពីបទពិសោធន៍របស់អ្នកនៅលើគេហទំព័រជាមួយបុគ្គលដទៃ សេវាកម្មភាគីទីបីទាំងនេះអាចប្រមូលព័ត៌មានអំពីអ្នក រួមទាំងព័ត៌មានអំពីសកម្មភាពរបស់អ្នក នៅលើ គេហទំព័រ ហើយពួកគេអាចជូនដំណឹងអំពីការភ្ជាប់របស់អ្នកលើសេវាកម្មរបស់ភាគីទីបីអំពីការប្រើប្រាស់ របស់អ្នកលើគេហទំព័រនេះដោយអនុលោមតាមគោលការណ៍ស្ដីពីឯកជនភាពផ្ទាល់របស់ពួកគេ។

15. ការកែប្រែគោលការណ៍នេះ។

គោលការណ៍ស្ដីពីឯកជនភាពនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅកាលបរិច្ឆេទដែលបានរាយនៅខាងដើមនៃគោលការណ៍នេះ។ Herbalife Nutrition រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរគោលការណ៍ស្ដីពីឯកជនភាពនេះ នៅពេលណាក៏បាន។ ប្រសិនបើយើងស្នើសុំធ្វើការផ្លាស់ប្តូរឯកសារណាមួយ យើងនឹងជូនដំណឹងដល់អ្នក ដោយប្រើការជូនដំណឹងនៅលើទំព័រនេះមុនពេលការផ្លាស់ប្តូរមានប្រសិទ្ធភាព។ ការប្រើប្រាស់គេហទំព័រជាបន្តបន្ទាប់របស់អ្នកនឹងត្រូវបានចាត់ទុកថាទទួលយកការផ្លាស់ប្តូរបែបនេះ។ ត្រូវប្រាកដថាបានពិនិត្យមើលគោលការណ៍ស្ដីពីឯកជនភាពនេះម្ដងម្កាល ដើម្បីធានាថាអ្នកស្វែងយល់អំពីកំណែបច្ចុប្បន្ននេះ។ តាមរយៈការប្រើប្រាស់គេហទំព័របន្ទាប់ពីការប្រកាសការផ្លាស់ប្តូរគោលការណ៍ស្ដីពីឯកជនភាពនេះ អ្នកយល់ព្រមនឹងការផ្លាស់ប្តូរទាំងអស់បែបនេះ។

16. ចុះប្រសិនបើខ្ញុំមានសំណួរ?


Herbalife Nutrition យកចិត្តទុកដាក់ជាទីបំផុតចំពោះឯកជនភាព។ ប្រសិនបើអ្នកមានសំណួរ ឬមតិយោបល់ អ្នកអាចនឹងទាក់ទងយើងតាម៖ 800 West Olympic Blvd., Suite 406, Los Angeles, California 90015 (Attn: Privacy Dept.), privacy@herbalife.com, 866-866-4744។